- 2022-01-10 02:28:43
- ព័ត៌មាន
SM ប្រកាសថាខ្លួនលក់អាល់ប៊ុមដាច់អស់ជាង ១៧លានបន្ទះឯណោះ នៅឆ្នាំ ២០២១
- 2022-01-10 02:28:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
SM ប្រកាសថាខ្លួនលក់អាល់ប៊ុមដាច់អស់ជាង ១៧លានបន្ទះឯណោះ នៅឆ្នាំ ២០២១
ចន្លោះមិនឃើញ
ផលិតកម្ម SM បានបង្ហាញពីរបាយការណ៍របស់ខ្លួនថា អាល់ប៊ុមរបស់ពួកគេអាចសម្រេចចំនួនលក់បានដល់ទៅ ១៧លានបន្ទះឯណោះនៅឆ្នាំ ២០២១។
យោងតាមការបញ្ជាក់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ SM បានប្រកាសថាក្រុមហ៊ុនបានចេញផ្សាយនូវអាល់ប៊ុមចំនួន ២៥ប្រភេទខុសៗគ្នា ជាមួយនឹងចំនួនកូពីសរុប ១៧,៦២លានបន្ទះ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
កំណត់ត្រានេះមានទំហំធំជាងឆ្នាំ ២០២០ ស្ទើតែទ្វេដងទៅហើយ ហើយពិតជាអាចបញ្ជាក់បានថា តារារបស់ SM បច្ចុប្បន្នកាន់តែមានឥទ្ធិពលខ្លាំងឡើង។
អាល់ប៊ុមរបស់ EXO, Baekhyun និង NCT បានក្លាយជាម្ចាស់តំណែងដែលអាល់ប៊ុមលក់ដាច់អស់រាប់លាន ហើយអាល់ប៊ុមទាំង ២៥ ដែលស្ថិតក្រោមក្រុមហ៊ុនសុទ្ធតែត្រូវបានជាប់លើតារាង TOP 100 Album ប្រចាំឆ្នាំរបស់ Gaon៕