• 2022-01-10 14:35:01
  • ព័ត៌មាន

ស្លុត​ចិត្ត បង​របស់ ​ជា វណ្ណារិទ្ធ ឈឺ​មិន​ដល់​១ខែ ទី​បំផុត​បាត់បង់ជីវិត​ទៅហើយ!

  • 2022-01-10 14:35:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង​ប្រុស​របស់​ពិធីករទូរទស្សន៍ លោក ជា វណ្ណារិទ្ធ ឈ្មោះ ជា ដេវីដ ដែល​ជា​អតីត​តារា​ចម្រៀង​មួយ​រូប​នោះ បាន​បាត់​បង់​ជីវិត​ទៅ​ហើយ​នៅ​ព្រលប់​នេះ។

សារ​នេះ​លោក ជា វណ្ណា បាន​បញ្ចេញ​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក ជាមួយ​រូប​ថត​ប៉ុន្មាន​សន្លឹក​ប្រាប់​ទៅសាច់​ញាតិ​ជិត​ឆ្ងាយ និង​ប្រិយមិត្ត​។ អ្វី​ដែល​គួរ​ឲ្យ​សង្វេគ​នោះ គឺ​បង​ប្រុស​របស់​លោក ដែល​មុន​នេះ​មាន​សាច់​ឈាម​ធាត់​ទ្រលុកទ្រលន់ ស្រាប់​តែ​ធ្លាក់​ខ្លួន​ឈឺ​រយៈ​ពេល​ខ្លី​សោះ ប្រែ​រូបរាង ​ស្គម​កំប្រឹង មើល​ហើយ​គួរ​ឲ្យ​សង្វេគ។

"ដោយក្តីអាឡោះអាល័យ​ អាណិតបំផុត​ ចុងឆ្នាំ2021 និង​ ដេីមឆ្នាំ2022 គាត់ហូបលែងបាន​ ទឹកលែងចូល​ រហូតស្គមរីងរៃ​ ពេលនេះបងប្រុសខ្ញុំ​ ដែលបងប្អូនធ្លាប់ស្គាល់ជាអតីតតារាចម្រៀង​ ជា​ ដេវីត​ បានទទួលមរណៈភាពហេីយ​!”។

តាម​ពិធីករ​ទូរទស្សន៍​រូប​នេះ បង​ប្រុស​របស់​លោក​ត្រូវ​បាន​រុកគួន​ដោយ​ជំងឺ។ ប៉ុន្តែ​យ៉ាង​ណា លោក​មិន​បាន​បញ្ចេញ​លម្អិត​ថា សាច់ញាតិ​ជិត​ដិត​លោក​រូប​នេះ មាន​ជំងឺ​ពិត​ប្រាកដ​នោះ​ឡើយ។ ប្រិយមិត្ត​ជា​ច្រើន បាន និង​កំពុង​ចូល​ទៅ​លើក​ទឹកចិត្ត និង​ផ្ញើ​សារ​រំលែក​ទុក្ខ​លោក និង​ក្រុម​គ្រួសារ៕

អត្ថបទ៖ ទារិកា

មតិយោបល់