• 2022-01-11 03:22:40
  • ព័ត៌មាន

គ្រាន់តែ Post រូបលើ Instagram ក៏ តារាស្រីថៃទាំងនេះ អាចរកលុយចូលកាបូបបានឈឹបៗដែរ

  • 2022-01-11 03:22:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើយោងតាម Longtun Girl បាន​បង្ហាញនូវរបាយការណ៍​តារា​ថៃ និង Influencer នារីៗ​ដែល​មានឥទ្ធិពល​ខ្លាំង​ក្នុង​ប្រទេស ជាពិសេស​សុទ្ធតែជាអ្នក​មានសមត្ថភាព​រកចំណូល​បាន​ច្រើនពីបណ្ដាញសង្គម។

សូមមក​ដឹង​ទាំងអស់គ្នានូវ​សម្រង់លទ្ធផល​ដែល​ស្រង់បាន ថាតើគ្រាន់តែបង្ហោះរូបក្នុង ១ Post ពួកគេ​អាច​រកចំណូល​បាន​ប៉ុន្មាន?

១. Mai Davika

បច្ចុប្បន្ននាង​មាន​អ្នក​ Follow ចំនួន ១៥,១១លាននាក់ លើ Instagram ហើយជាការប៉ាន់ស្មាននាងអាចរកបាន ២,៨លានបាត (ខ្ទង់ ៨៣ ៥១៩ដុល្លារ) ក្នុង ១ Post។

២. Chompoo Araya

តារាហាយសូរូបនេះ​មាន​អ្នក Follow បច្ចុប្បន្នចំនួន ១០,៦លាននាក់ លើ Instagram។ ក៏មាន​សេចក្ដីរាយការណ៍មក​ថា​ តម្លៃក្នុង ១ Post ដែល Chompoo រក​បាន​គឺ ១,៤លានបាត (ខ្ទង់ ៤១,៧៥៨ដុល្លារ)

៣. Prang Kannarun

ពេល​នេះ​ចំនួន​អ្នក Follow របស់​នាង​គឺ​ ៥លាននាក់ ដោយ​ជា​ស្ពាន​នាំនាងអាច​មាន​សមត្ថភាព​រក​ចំណូល​បាន​ពី Instagram ចំនួន ០,៦លានបាត (ខ្ទង់ ១៧ ៨៨៩ដុល្លារ) ក្នុង ១ Post។

៤.Ice Preechaya

ឆ្នាំថ្មីចំនួន Follower របស់ Ice កើនដល់ ២,២លាននាក់ ហើយតាមការប៉ាន់ស្មាន នាង​អាច​រកបាន ០,៥លានបាត (ខ្ទង់ ១៤ ៩០៧ដុល្លារ) ក្នុង ១ Post៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់