• 2022-01-11 09:03:28
  • ព័ត៌មាន

ឈប់ឆ្ងល់ទៀតទៅ! ឌុច លីដា បង្ហាញមុខស្វាមីហើយ ក្រោយលាក់បាំងច្រើនឆ្នាំ

  • 2022-01-11 09:03:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងស្រីឆ្នើម ឌុច លីដា បានបង្ហាញមុខស្វាមីរបស់នាងហើយនៅថ្ងៃនេះ ក្រោយមានអ្នកឆ្ងល់មិនដែលឃើញនាងបង្ហាញមុខស្វាមីឲ្យគ្រប់គ្នាបានដឹង តាំងពីនាងមានទម្ងន់រហូតទទួលបានកូនប្រុសមួយដ៏គួរឲ្យស្រលាញ់។

មុននេះបន្តិច អ្នកនាង ឌុច លីដា បានបង្ហោះរូបថត៣សន្លឹកជាមួយស្វាមីនិងកូនប្រុសមុខគួរឲ្យស្រលាញ់ នៅលើគណនីហ្វេសប៊ុករបស់នាងផ្ទាល់ ដោយបានបញ្ជាក់យ៉ាងច្បាស់ៗថា អ្នកណាថាខ្ញុំលាក់ប្តី? មិនលាក់ទេ គ្រាន់តែមិនទាន់បានផុសតើ។ គ្រាន់តែនាងបង្ហាញមុខស្វាមីនាងបែបនេះ គ្រប់គ្នាត្រេកអរដែលអ្នកនាងមានគ្រួសារដែលពោពេញទៅដោយសុភមង្គល ហើយបានបង្ហាញបែបនេះឲ្យគេបានស្គាល់។

រម្លឹកផងដែរថា តារាសម្តែងរូបនេះបានធ្វើឲ្យប្រិយមិត្តមានការងឿងឆ្ងល់ជាយូរមកហើយ ដោយមានអ្នកខ្លះចោទជាសំនួរថា ហេតុអ្វីបានជាមិនដែលឃើញថតរូបបង្ហោះជាមួយស្វាមី។ ក្នុងគ្រានោះដែរ តារាសម្តែងរូបនេះក៏បានបកស្រាយប្រាប់ទៅប្រិយមិត្តវិញដែរថា នាងមិនបានលាក់ទេ មូលហេតុដែលនាងមិនបង្ហាញមុខ ក៏ព្រោះតែស្វាមីរបស់នាង មិនចូលចិត្តថតរូប តែប៉ុណ្ណោះ។ ស្រាប់តែថ្ងៃនេះនាងបានទម្លាយរូបថតជាមួយស្វាមីរបស់នាងយ៉ាងបើកចំហរតែម្តង ដើម្បីឲ្យប្រិយមិត្តបានដឹង៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់