• 2022-01-14 03:48:22
  • ព័ត៌មាន

យឹម តាស្រង់ ប្រកាសឧបត្ថម្ភសិស្សក្រីក្រ៥០នាក់ ឥឡូវបុកមកច្រើនពេក លាន់មាត់ហ្មង!

  • 2022-01-14 03:48:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមគម្រោងក្រសួងអប់រំ យុវជន និងកីឡា ប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នេះហើយ។ ទន្ទឹមគ្នានេះ សិស្សនិស្សិតដែលបានដាក់ពាក្យសុំជំនួយឧបត្ថម្ភពីអ្នកគ្រប់គ្រងទូទៅ ផលិតកម្មGalaxy Navatra ដើម្បីមានឱកាសបានរៀនបន្ដនៅភ្នំពេញ ក៏ទទួលបានការអំពាវនាវជាថ្មីពីម្ចាស់ឧបត្ថម្ភដែរ។

លោក យឹម តាស្រង់ ដែលប្រកាសឧបត្ថម្ភដល់សិស្សនិស្សិតក្រីក្រចំនួន៥០នាក់ មកពីខេត្ដក្រចេះ ដើម្បីមានឱកាសបានរៀនបន្ដកម្រិតឧត្ដមសិក្សា ប្រកាសជាថ្មីនៅលើគណនីFacebook ផ្ទាល់ខ្លួនកាលម្សិលមិញថា ចំនួនសិស្សដែលបានដាក់ពាក្យស្នើសុំជំនួយមកលោក គឺមានច្រើនលើសលប់ ទើបលោកសំណូមពរដល់សិស្សនិស្សិតដែលគ្រួសារមានលទ្ធភាព ឬលុយកាក់គ្រប់គ្រាន់ក្នុងការរៀនសូត្រ សូមកុំលាក់ព័ត៌មានពិតរបស់ខ្លួន។

លោក យឹម តាស្រង់៖ “កុំកុហកថា លំបាកក្រខ្សត់ បើសិនជាអាចបើកចិត្ដរួមគ្នាទុកឱកាសឲ្យបងប្អូននិស្សិតយើងដែលក្រីក្រ ខ្វះខាតពិតប្រាកដ បានទទួលឱកាសឧបត្ថម្ភនេះ។ នេះគ្រាន់តែជាការសំណូមពរ និងសុំការអនុគ្រោះពីប្អូនៗទាំងអស់ដែលបានដាក់ពាក្យហើយមួយចំនួន"។

កាលពីសប្ដាហ៍មុន អ្នកគ្រប់គ្រងផលិតកម្មGalaxy Navatra លោក យឹម តាស្រង់ បានប្រកាសឧបត្ថម្ភដល់សិស្សិនិស្សិតក្រីក្រពិតប្រាកនៅក្នុងខេត្ដក្រចេះចំនួន៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២១-២០២២។ ក្នុងនោះលោកសន្យាថា នឹងផ្ដល់កន្លែងឲ្យស្នាក់នៅ ហើយថែមទាំងទទួលបានឱកាសរៀនសូត្រជំនាញពីក្រុមហ៊ុនធំៗដោយផ្ទាល់ និងទទួលបានប្រាក់ខែ ព្រមទាំងទទួលបានឱកាសការងារ និងការសិក្សាបន្ថែមនៅក្រៅប្រទេសទៀតផង៕

ជិន សុភ័ក្ដ្រ

មតិយោបល់