• 2022-01-14 04:58:00
  • ព័ត៌មាន

SM ប្រកាសថា Taemin ត្រូវផ្ទេរពីទ័ពសកម្ម មកកាន់ការងារសាធារណៈវិញ អាស្រ័យលើវិបត្តិផ្លូវចិត្តធ្ងន់

  • 2022-01-14 04:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មានចេញផ្សាយនៅ​ពេល​នេះ​បាន​ឲ្យដឹងថា​ Taemin (SHINee) ត្រូវ​បាន​ផ្ទេរពីកងកម្លាំង​សកម្ម ទៅ​កាន់ការងារទ័ព​ជួរក្រោយវិញហើយ ដោយសារតែពេល​នេះ​លោក​មាន​ជំងឺបាក់ទឹកចិត្តខ្លាំង ហើយរងនូវ​ភាពស្លន់ស្លោផ្លូវអារម្មណ៍ទៀត។ នេះ​បើ​តាម​ការ​ឲ្យដឹងពីផលិតកម្ម SM

ជាលទ្ធផល​ ចាប់ពីថ្ងៃនេះ​ទី១៤ ខែមករា ឆ្នាំ២០២២ នេះ​ទៅ Taemin នឹង​ទៅបំពេញ​តួនាទីជាអ្នក​បម្រើការងារ​សាធារណៈវិញ រហូត​ដល់ថ្ងៃលោក​ចប់តួនាទី។

ខាងក្រោម​នេះ​ជា​សេចក្ដី​ប្រកាស​របស់ផលិតកម្ម SM៖

«នេះគឺ​ផលិតកម្ម SM

នៅ​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ Taemin ត្រូវ​បាន​ផ្ទេរពីក្រុមយោធានៃក្រសួង​ការពារជាតិ ទៅផ្នែកសេវាសាធារណៈវិញ។

ក្នុងអំឡុងពេល​នៃការ​បំពេញ​ការងារនៅក្នុងជួរយោធា Taemin បាន​ទទួល​ការព្យាបាល និង​ប្រឹក្សាជា​បន្តបន្ទាប់​ក្រោយលោក​ជួប​នូវ​បញ្ហា​បាក់ទឹកចិត្ត និង​ភ័យ​ស្លន់ស្លោ ដែលលោកធ្លាប់ជួប​កាល​ពីមុន។ ទោះជា​យ៉ាង​ណា​ថ្មីៗនេះ​ រោគសញ្ញា​នៃជំងឺនេះ​កាន់តែ​ធ្ងន់ធ្ងរទៅៗ ដូច្នេហ​ហើយទើប​រដ្ឋបាល​ក្នុងជួរទាហាន សម្រេច​ថា​ លោក​មិនអាច​ឈរជើង​នៅ​ទីនេះ​បាន​ទេ។ ដូច្នេះ​ជា​លទ្ធផល Taemin ត្រូវ​បាន​ផ្ទេរទៅទទួលការងារផ្នែក​សេវាសាធារណៈ តាម​គោលនយោបាយ​របស់យោធា ចាប់ពីពេលនេះ​តទៅ។

យើង​សូម​អភ័យទោស​ចំពោះ​អ្នកគ្រប់គ្នា ​ចំពោះ​ព័ត៌មានបន្ទាន់មួយ​នេះ។ យើង​នឹង​បន្ត​ផ្តោត​លើ​ការ​ព្យាបាល​របស់ Taemin ក៏ដូចជា​ប្រឹងប្រែងអស់ពី​សមត្ថភាព ​ដើម្បី​ជួយ​លោកឲ្យមាន​មាន​លំនឹងក្នុងខ្លួនឡើងវិញ។ សូមអរគុណ»៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់