• 2022-01-16 05:45:50
  • ព័ត៌មាន

លទ្ធផលតារាប្រុស K-Pop ល្បីប្រចាំខែមករា ខុសខ្លាំងពីខែមុន តែខាងនារី ខុសគ្នាប៉ុនចុងក្រចក

  • 2022-01-16 05:45:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Korean Business Research Institute បាន​ចេញផ្សាយហើយនូវ​លទ្ធផល​តារា​ប្រុសស្រី K-Pop ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​ជាងគេ​ប្រចាំខែ មករា

សម្រាប់​លទ្ធផល​ផ្នែកបុរស គឺផ្អែក​លើការសរុបទិន្នន័យគិតចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២២។ ផ្អែក​លើអ្វី​ដែល​បាន​ចេញ​ផ្សាយ លទ្ធផល​ខែនេះ ពិតជា​ខុសគ្នា​ខ្លាំង​ពីខែមុន ដោយសារម្ចាស់តំណែងកំពូលទី ត្រូវ​បាន​ផ្លាស់ប្ដូរប្រវត្តិថ្មី។ Jimin (BTS) ដែល​តែងជាប់លេខ ១ រាល់ខែ ត្រូវ Junho (2PM) យកឈ្នះ​បាន​យ៉ាងអស្ចារ្យ ឯ V ដែល​ធ្លាប់តែស្ថិតនៅកំពូលទាំង បែរធ្លាក់ដល់លេខ ១០វិញ។

១. Junho (2PM)

២. Jimin (BTS)

៣. Kang Daniel (Wanna One)

៤ Jin (BTS)

៥. Cha Eun Woo (ASTRO)

៦. Jungkook (BTS)

៧. Kim Jae Hwan (Wanna One)

៨. Suga (BTS)

៩. Chansung (2PM)

១០. V (BTS)

ងាក​ចូល​លទ្ធផលផ្នែកនារី​វិញ គឺកើតចេញពីការស្រង់ទិន្នន័យ និងវិភាគ​យ៉ាង​ហ្មត់ចត់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។ ជាក់ស្ដែង​សម្រាប់​ផ្នែកនារី​មិនសូវ​មាន​ការ​ផ្លាស់ប្ដូរច្រើននោះទេ ដោយខែនេះ អ្នកលេខ និង លេខ នៅដដែល តែអ្នកលេខ និង​លេខ នៅខែមុន ឆ្លាស់គ្នាគ្រងតំណែងចាស់វិញ។

១. Lisa (BLACKPINK)

២. Winter (aespa)

៣. Jennie (BLACKPINK)

៤. Karina (aespa)

៥. Taeyeon (Girls’ Generation)

៦. YoonA (Girls’ Generation)

៧. Jisoo (BLACKPINK)

៨. Joy (Red Velvet)

៩. Giselle (aespa)

១០. Son Naeun (Apink)

ប្រភព៖ Allkpop | Soompi ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់