• 2022-01-17 02:48:05
  • ព័ត៌មាន

មង្គលការប្អូនពៅរបស់ សារ៉ាយ សក្កណា ធ្វើឡើងយ៉ាងឱឡារិក ផ្ដុំសុទ្ធតែកំពូលតារាល្បីៗ

  • 2022-01-17 02:48:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ គឺជា​ថ្ងៃរៀបអាពាហ៍ពិពាហ៍ប្អូនប្រុសពៅ របស់ សារ៉ាយ សក្កណា ដែល​រៀបចំ​ឡើងក្នុងរាជធានីភ្នំពេញ និង​មាន​ការចូលរួម​ពីសំណាក់​មិត្តសិល្បករជា​ច្រើន​នាក់។

កម្មវិធី​រៀបចំ​ឡើង​យ៉ាង​ឱឡារិក និង​ពេញ​ទៅដោយភាព​សប្បាយ​រីករាយមិនអាច​បំភ្លេចបាន​ ហើយក៏ជា​ពេល​ដែលតារារួមអាជីពរបស់សក្កណា បាន​ចូលរួមជាកិត្តិយសរួមគ្នា ក្រោយ​រួម​រក្សា​គម្លាតអំឡុងពេល​ការ​ផ្ទុះ​ខ្លាំងនៃ​ជំងឺកូវីដ​១៩។

យ៉ាងណា​មិញ ឃើញ​ថា​ក្នុងកម្មវិធីពិសេស​យប់មិញ មាន​ការចូលរួម​ដោយ​តារា​ប្រុស​ស្រីជា​ច្រើននាក់ សុទ្ធតែជា​មិត្តល្អរបស់សក្កណា ដូចជា ព្រាប សុវត្ថិ ប៉ែន ចំរ៉ុង នី មុន្នីនាថ ជា វណ្ណារិទ្ធិ គង់ ចាន់ស្រីមុំ និងគឹម សីហា ទឹម រដ្ឋា ថន លក្ខិណា រ៉ូលីន អេឡិច ច័ន្ទត្រា ឌី សូនិត្តា និង​តារាជា​ច្រើនរូបទៀត។

ដូចនេះសូមទស្សនាដូចខាងក្រោម នូវបណ្ដុំរូបភាព​នានា៖

អត្ថបទ៖ យី សុធារី

មតិយោបល់