• 2022-01-18 02:22:50
  • ចម្រៀង

ដើម្បីMV បង្ហាញពីជីវិតពិតរបស់សម្ដេចតេជោ ដួង ហ្សូរីដា សុខចិត្ដលះបង់សក់ខំថែ២៣ ឆ្នាំរបស់ខ្លួន

  • 2022-01-18 02:22:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង ដួង ហ្សូរីដា សុខចិត្ដលះបង់សក់ជាទីស្រឡាញ់របស់ខ្លួនដែលខំថែ និងមិនដែលកាត់ខ្លីទាល់តែសោះរយៈរយៈពេល២៣ឆ្នាំមកហើយនោះ ដើម្បីថតMV “ជីវិតក្មេងវត្ដ”។ ការលះបង់សក់ចំថ្ងៃសីស កាលពីថ្ងៃម្សិលមិញ ត្រូវបានតារាស្រីរូបនេះ សម្ដែងការត្រេកអរទៅវិញ ព្រោះនាងទទួលបានឱកាសដើរជាតួអង្គម្ដាយក្នុងMV បង្ហាញពីជីវិតពិតរបស់សម្ដេចតេជោកាលពីកុមារភាព។

អ្នកនាង ដួង ហ្សូរីដា បានសរសេរសារមួយដោយមានភ្ជាប់រូបថតនាងកាត់សក់ខ្លីជាច្រើនសន្លឹកតាមបណ្ដាញសង្គមFacebook ថា នៅថ្ងៃសីល៍នេះរូបនាងបានលះបង់វត្ថុមានតម្លៃ នៃខ្លួននាងផ្ទាល់ នោះគឺសក់ ដើម្បីថតMV មួយនេះ ដែលជាស្នាដៃនិពន្ធ និងជារឿងជីវិតពិតដ៏កម្សត់របស់សម្តេច។

ដួង ហ្សូរីដា៖ “រយៈពេល 23ឆ្នាំដែលខ្ញុំទុកសក់វែងត្រឹមចង្កេះរហូត តាំងពីសម័យរៀននៅវិទ្យាល័យព្រះសុីសុវត្ថិ ថ្នាក់ទី១២ ហើយក៏មិនធ្លាប់កាត់សក់រហូតដល់ចូលធ្វើការ និងប្រលូកក្នុងវិស័យសីល្បៈ ប៉ុន្តែជាមោទនៈភាព ក្នុងការចូលរួមសំរាប់បទចម្រៀងប្រវត្តិសាស្រ្តមួយនេះ” ។

បើតាម ដួង ហ្សូរីដា MV “ជីវិតក្មេងវត្ដ” ត្រូវបានដឹកនាំសម្ដែងដោយផលិតករជើងចាស់ ហ្វៃ សំអាង។ MV នេះ កំពុងដំណើរការថត ហើយគ្រោងចេញក្នុងពេលឆាប់ៗ។ ទន្ទឹមគ្នានេះ ដួង ហ្សូរីដា ក៏បានអគុណដល់លោក ហ្វៃ សំអាង និងអ្នកនាង ចន ច័ន្ទលក្ខិណា ដែលបានផ្ដល់ឱកាសដ៏ពិសិដ្ឋនេះដល់រូបនាង បើទោះបីជាត្រូវបាត់បង់សក់ជាទីស្រឡាញ់ ប៉ុន្ដែនាងពេញចិត្ដពេញថ្លើមបំផុតក្នុងការថតជូនថ្នាក់ដឹកនាំកំពូលកម្ពុជា៕

ជិន សុភ័ក្ដ្រ

មតិយោបល់