• 2022-01-19 01:40:00
  • ព័ត៌មាន

៤ចំណុចងាយៗ វី ឌីណែត ជ្រើសរើសបុរសជាគូអនាគតទៅថ្ងៃខាងមុខ

  • 2022-01-19 01:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត ជ្រើសរើសបុរស៤ចំណុចក្នុងក្តីស្រមៃ ធ្វើជាគូគាប់ទ្រនាប់បេះដូងទៅថ្ងៃខាងមុខងាយៗ។

មុនជ្រើសរើសបុរសជាគូគ្រងទៅថ្ងៃអនាគត ម្ចាស់ពានរង្វាន់កម្មវិធី I am A singer Cambodia កញ្ញា វី ឌីណែត បានប្រាប់ Sabay ឲ្យដឹងថា បុរសដែលនាងត្រូវជ្រើសរើសជាគូអនាគតគឺមាន៤ចំណុចងាយៗស្រួលៗមិនលំបាកទេ ដោយចំណុចទី១នេះ គឺ បុរសម្នាក់នោះគឺមានចរិតចាស់ទុំ ចំណុចទី២ បុរសនោះមានរាងខ្ពស់ចាប់ពី១ម៉ែត្រ៧៧ឡើងទៅ ចំណុចទី៣ បុរសម្នាក់នោះចេះលេងសើច (វី ឌីណែត៖ ខ្ញុំចូលចិត្តបុរសដែលចូលចិត្តលែងសើច ព្រោះខ្ញុំក៏ជាមនុស្សចូលចិត្តលេងដែរ ) ចំណុចទី៤ ដែលជាចំណុចចុងក្រោយនោះគឺ បុរសម្នាក់នោះមានសក់វែង ស្តាយបែបកូរ៉េៗ (វី ឌីណែត ៖ ខ្ញុំស្រលាញ់មនុស្សប្រុសមានសក់វែងបង ព្រោះសក់បែបនេះ មើលទៅឃើញសង្ហា គួរឲ្យស្រលាញ់ បើនិយាយទៅឲ្យតែមានសក់វែងស្តាយបែបកូរ៉េៗ គឺខ្ញុំចូលចិត្ត)

អត្ថបទ៖ Tep Sovannmoly

មតិយោបល់