• 2022-01-21 01:15:00
  • ព័ត៌មាន

តំណែងកំពូលទាំង១១ របស់ទូរទស្សន៍TV3 ប្រចាំ២០២២ បានទៅលើសុទ្ធតែតារាស្រីជើងឯក

  • 2022-01-21 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើកទំព័រឆ្នាំថ្មីឆ្នាំ២០២២ ទូរទស្សន៍ធំបំផុតប្រចាំប្រទេសថៃ TV3 បើកបង្ហាញតារាស្រីកំពូលទាំង១១ ដែលមានរូបសម្រស់ស្អាត ព្រមទាំងសមត្ថភាពពេញខ្លួន ទទួលបានតំណែងជាទីគាប់ចិត្តពី TV3 ប្រចាំ ឆ្នាំ២០២២។

ចង់ដឹងមានតារាស្រីរូបស្រស់ណាខ្លះទស្សនាដូចតទៅ៖

១. Anne Thongprasom

តារាស្រីរូបនេះបានធ្វើការជាមួយ TV3 អស់រយៈពេល២០ឆ្នាំមកហើយ។ នាងធ្លាប់ត្រូវបានគេដាក់ឈ្មោះឱ្យថា The Queen of The Thai Entertainment Industry" ដោយឡែកក្នុងឆ្នាំ២០២២ នេះនាងនឹងត្រលប់មកវិញក្នុងរឿងភាគថ្មី "Sup Tar ២៥៥០" ជាមួយ Ken Theeradeth។

២. Chompoo Araya

Chompoo ចាប់ផ្ដើមរួមដំណើរជាអ្នកសិល្បៈ ជាមួយ TV3 តាំងពីឆ្នាំ២០០៩។ ឆ្នាំនេះនឹងលេចរូបរាងតារាស្រីរូបនេះក្នុងរឿង “Sup Tar ២៥៥០”ផងដែរ។

៣. Janie Thienphosuwan

Janie Thienphosuwan បានសម្តែងក្នុងរឿងភាគល្បីៗជាច្រើនដូចជារឿង "Raeng Ngao" "Plerng Boon" និងរឿងជាច្រើនទៀត។ ពេលនេះនាងកំពុងថតរឿងភាគថ្មី "You're My Makeup Artist" ជាមួយ Gulf Kanawut។

៤. Rita Sririta

Rita Sririta ជាកំពូលតារាសម្ដែងថៃ TV3។ ប៉ុន្តែក្រោយរៀបការរួចមានកូនប្រុសហើយ នាងក៏សម្រាកពីការសម្ដែងរឿង។

៥. Yaya Urassaya

Yaya Urassaya ត្រូវបានគេដាក់ឈ្មោះថា The Queen of Presenter។នាងកំពុងថតរឿងភាគថ្មី " Lai Kinaree"។ មិនតែប៉ុណ្ណោះ នាងទើបបានបញ្ចប់ការថតរឿង "Bad Romeo" ជាមួយ Mario Maurer ។

៦. Bella Ranee

Bella Ranee បានផលិតរឿងភាគល្បីៗជាច្រើនរឿងរួមមានរឿង “Plerng Boon” “Love Destiny” និង “Krong Karm” ហើយនាងកំពុងមមាញឹកថតរឿងជាច្រើនទៀត។

៧. Kimmy Kimberley

ជាមួយនឹងការសម្តែងរបស់នាងនៅក្នុងរឿង "Song Sanaeha" Kimmy Kimberley បានឈ្នះពានរង្វាន់ "Best Female Lead in a TV Programme" ។

៨.Taew Natapohn

Taew Natapohn ជាតារាពហុជំនាញ ដែលមិនត្រឹមតែពូកែសម្ដែងប៉ុណ្ណោះទេ ថែមទាំងចេះរាំ និងច្រៀងទៀតផង។នាងនឹងបង្ហាញខ្លួនជាតារាចម្រៀងទោលនៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២នេះ។

៩. Mew Nittha

រឿងចុងក្រោយរបស់នាងគឺរឿង Duang Tah Tee Sarm ដែលនាងបានសម្តែងជាមួយ James Ma។

១០. Toey Jarinporn

Toey Jarinporn ជាតារាសម្ដែងថៃ TV3 ដែលមានទេពកោសល្យម្នាក់។ ឆាប់ៗនេះ នាងនឹងត្រលប់មកវិញក្នុងរឿង "Matalada" ជាមួយ James Jirayu ។

១១. Bow Maylada

Bow បានចូលរួមជាមួយប៉ុស្តិ៍លេខ ៣ ក្នុងឆ្នាំ ២០១៩ Bow Maylada បានសម្តែងជាមួយ Nadech Kugimiya ក្នុងរឿង "To Me, It's Simply You" ៕

ប្រភព៖ Thai Update ប្រែសម្រួល៖ PAV SREY PICH

មតិយោបល់