• 2022-01-21 03:39:26
  • ព័ត៌មាន

«My Love From The Star» Version ជប៉ុនមិនទាន់ចាក់ផង មហាជនទាយថាមានអ្វីកើតឡើងមុនបាត់

  • 2022-01-21 03:39:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ Amazon Prime Video Japan បាន​ចេញ​ផ្សាយ​រូបភាព Teaser មួយសម្រាប់រឿងភាគ​ផលិតសាឡើងវិញ យកលំនាំតាមរឿង «My Love From The Star»។ ក្នុងរឿងនេះ​ តារាសម្ដែងជប៉ុន Fukushi Sotai និង Mizuki Yamamoto នឹង​ដើរ​ជាតួ Do Min Joon និង Cheon Songyi

ស្របពេល​​ក្រុ​មការងារ​បង្ហាញ​ការតាំង​ចិត្តក្នុងការ​ផលិតឲ្យបាន​ល្អដូចរឿងដើម ក៏នៅ​មាន​មហាជនជាច្រើនជឿថា​ វា​អាច​នឹង​មាន​រឿងពិបាក​ក្នុងការធ្វើយ៉ាងណាឲ្យទាក់ចិត្តអ្នកតាមដាន ស្របពេលខ្លះលាន់មាត់ថា គ្មានអ្នកណាជំនួសតំណែង Kim Soohyun និង Jun Jihyun បានទេ។

បើងាក​ទៅ​មើល​រឿងដើម គឺ «My Love from the Star» Version កូរ៉េ ពិតជា​មានអ្នកគាំទ្រ​ច្រើនលើសលប់ មិនថា​នៅក្នុងប្រទេស​កូរ៉េទេ សូម្បី​នៅចិន និងបណ្ដាប្រទេស​ក្នុង​អាស៊ីភាគ​ច្រើន សុទ្ធតែ​ពេញចិត្តខ្លាំង។ ទោះ​បី​កន្លងមក​ច្រើន​ឆ្នាំមក​នេះ​ មានភាពយន្តភាគ​ជា​ច្រើនបង្ហាញ​ខ្លួនជាបន្តបន្ទាប់ ប៉ុន្តែ​នៅ​តែ​មិនទាន់យក​ឈ្នះ​ខ្លាំងពីរឿងនេះ ហើយអ្នកដែលធ្លាប់តាមដានហើយ ក៏នៅតែពេញ​ចិត្តមើល «My Love From The Star» ម្ដងហើយម្ដងទៀតមិនធុញដែរ។

យ៉ាងណាក្ដី​ សម្រាប់រឿង​ដែលផលិតជា Version ជប៉ុន​ នេះ​ គ្រោង​នឹង​ចេញ​ផ្សាយ​នៅលើ Amazon Prime Video Japan ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់