• 2022-01-21 07:00:00
  • ព័ត៌មាន

រ៉េននី តារា ចង្អុលបង្ហាញមួយឃ្លាទៅកាន់អ្នកឆាប់បាក់ទឹកចិត្ត ទោរទន់តាមសម្ដីអ្នកដទៃ

  • 2022-01-21 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសម្លឹងឃើញអ្នកជុំវិញខ្លួនមានបញ្ហាបាក់ទឹកច្រើនពេក Influencer និងជាតារាម៉ូដែល រ៉េននី តារា បង្ហោះសាប៉ុន្មានឃ្លាលើបណ្ដាញសង្គមជាការចែករំលែកល្អ និងលើកទឹកចិត្តទៅកាន់អ្នកដែលកំពុងជួប បញ្ហាឆាប់បាក់ទឹកចិត្ត។

នៅប៉ុន្មានម៉ោងមុននេះគណនីហ្វេសប៊ុកផ្លូវការរបស់តារាម៉ូដែល រ៉េននី តារា បានបង្ហោះសារប៉ុន្មានឃ្លា បង្ហាញពីគន្លឹះរំងាប់អារម្មណ៍មួយចំនួនទៅកាន់អ្នកដែលឆាប់បាក់ទឹកចិត្ត ឱ្យងាកមកខំប្រឹងបំពេញគោលដៅអនាគត ត្រូវតែជឿជាក់លើសមត្ថភាពខ្លួនឯង កុំទោទន់ទៅតាមពាក្យសម្ដីមិនល្អរបស់អ្នកដទៃឱ្យចូលមកបំផ្លាញជីវិតយើង កុំព្រោះតែសម្ដីរបស់អ្នកដទៃបោះបង់ក្ដីស្រមៃរបស់ខ្លួនចោលទាំងដែលមិន បានខំប្រឹងអ្វីសោះ។

រ៉េននី តារា៖ “ធ្វើអ្វីក៏ដោយកុំឆាប់បាក់ទឹកចិត្តដោយសារសម្ដីរបស់អ្នកដទៃ ច្រើនពេកព្រោះគេមិនបាននៅក្នុងខ្លួនរបស់យើងនឹងដឹងពីសមត្ថភាពនៅអ្វីដែលយើងចង់ធ្វើនោះទេបើស្រលាញ់ត្រូវព្យាយាមឲ្យដល់គោលដៅអ្នកនឹងទទួលបាននូវអ្វីដែលអ្នកខិតខំ”។

រម្លឹកផងដែរថាកម្លោះសង្ហារូបនេះជា Influencer ដ៏មានប្រជាប្រិយភាពមួយដែលកន្លងមកមហាជនពេញស្ដូកជាមួយស្នាដៃរបស់ តារាជាច្រើនតាមរយៈវីដេអូណែនាំទីតាំងដើរលេងស្អាតៗ និងវីដេអូរបៀបថតរូបឱ្យឃើញស្អាតជាដើម៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់