• 2022-01-24 03:14:25
  • ព័ត៌មាន

សំងំៗអត់ចេញបទថ្មី ទៅលេចព័ត៌មានថា​សមាជិកក្រុម iKON កើតកូវីដ១៩ម្ដង ៣នាក់ហ្មង!

  • 2022-01-24 03:14:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម​ចម្រៀង K-POP គឺ iKON​ មាន Jihwan, Yunhyeong និង Donghyuk មានជំងឺកូវីដ១៩។

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ផលិតកម្ម YG បាន​បង្ហើបថា​ សមាជិក iKON ទាំង ៣​រូបនេះ​​បាន​ធ្វើតេស្តលើកដំបូងដោយខ្លួនឯងភ្លាមៗ ក្រោយកើតមាន​រោគសញ្ញានៃជំងឺផ្ដាសាយ។

«សួស្ដី​នេះ​គឺ ផលិតកម្ម YG! សមាជិក​ iKON​មាន​ Kim Jinhwan, Song Yunhyeong និង Kim Donghyuk បាន​ធ្វើតេស្ត​​ និង​ចេញ​សញ្ញាវិជ្ជមាន​កូវីដ១៩ នៅ​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។ លទ្ធផលពួកគេ​ចេញដំបូង បន្ទាប់​ពី​ពួកគេធ្វើតេស្តនៅ​ថ្ងៃទី២២ ខែមករា ឆ្នាំ ២០២២ ក្រោយមានអារម្មណ៍ថា​ដូចជាផ្ដាសាយ។

បន្ទាប់មក សមាជិក iKON ទាំងអស់​ក៏​បាន​ផ្អាករាល់សកម្មភាព​ទាំងឡាយសិន ហើយក៏បានធ្វើតេស្តទាំងអស់គ្នា ឯលទ្ធផលរបស់ Bobby, Ju-Ne និង Chanwoo គឺ​អវិជ្ជមាន ប៉ុន្តែក៏បាន​ធ្វើចត្តាឡីស័កដែរ»។

ផលិតកម្ម YG នៅ​បាន​បង្ហាពីការតាំង​ចិត្តដែរ នឹង​ព្យាយាមធ្វើយ៉ាងណាជួយឲ្យសមាជិក ទាំង ៣ ឆាប់ជាសះស្បើយឡើងវិញ ក៏ដូចជាគោរពនូវការណែនាំរបស់ក្រសួង​សុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ ប្រសិន​មាន​អ្វី​ប្រែប្រួលនាពេល​ខាងមុខ ពួកគេ​នឹង​ធ្វើសេចក្ដី​ប្រកាស​បន្ថែម៕

ប្រភព៖ Koreaboo

មតិយោបល់