- 2022-01-25 03:49:39
- ព័ត៌មាន
ថ្ងៃមុនចេញព័ត៌មានជិតរៀបការ ពេលនេះចេញដំណឹងថ្មីពីកូនក្រមុំវ័យ ៤០ឆ្នាំរបស់ Chansung
- 2022-01-25 03:49:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃមុនចេញព័ត៌មានជិតរៀបការ ពេលនេះចេញដំណឹងថ្មីពីកូនក្រមុំវ័យ ៤០ឆ្នាំរបស់ Chansung
ចន្លោះមិនឃើញ
នៅថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២២នេះ ពិភពសិល្បៈកូរ៉េ មានការផ្ទុះព័ត៌មានសំខាន់ជាថ្មីទាក់ទងនឹងដំណឹងរបស់ Chansung (2PM)។
ព័ត៌មានជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់ ដោយរាយការណ៍ថា Chansung តារាសម្ដែង/ចម្រៀង និងជាសមាជិកពៅគេរបស់ 2PM នឹងត្រូវរៀបការជាមួយនឹងសង្សារដែលជាអ្នកស្ថិតនៅក្រៅរង្វង់សិល្បៈ ក្នុងពេលឆាប់ៗ។ អ្វីដែលសំខាន់ ភរិយារបស់លោកកើតនៅឆ្នាំ ១៩៨២ ដូច្នេះមានន័យថាឈានដល់បច្ចុប្បន្ននាងមានអាយុ ៤០ឆ្នាំហើយ។
ប្រភពនៅបានបញ្ជាក់ទៀតថា Chansung និងអនាគតភរិយាដែលមានអាយុបងលោក ៨ឆ្នាំនេះ បានទាក់ទងស្រឡាញ់គ្នា ជាង ៨ឆ្នាំហើយ។ ក៏មានការឲ្យដឹងទៀតថា ពួកគេគ្រោងនឹងរៀបចំមង្គលការនៅដើមឆ្នាំនេះ ប៉ុន្តែអ្នកទាំង ២នៅមានការបារម្ភចំពោះស្ថានភាពជំងឺកូវីដ១៩ ដែលនៅតែបន្តរីករាលដាល ហាក់ដូចជាមិនស្រាកស្រាន្តសោះ។
ដោយសារតែអនាគតភរិយារបស់ Chansung មានវ័យជ្រេហើយ ស្របពេលកំពុងពពោះទៀតនោះ ដូច្នេះពួកគេពិតជាប្រុងប្រយ័ត្នខ្លាំងចំពោះសុខភាពទាំងម្ដាយនិងកូនក្នុងផ្ទៃ។
នៅចាំបានថា កាលពីចុងឆ្នាំមុន Chansung បង្កឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយទម្លាយព័ត៌មានថាលោក ជិតរៀបការ ហើយត្រៀមខ្លួនធ្វើជាឪពុកគេ។ ជាមួយនឹងការភ្ញាក់អារម្មណ៍ គ្រប់គ្នាក៏បានជូនពរជាហូរហែសម្រាប់គូស្នេហ៍មួយនេះដែរ៕