• 2022-01-27 03:05:02
  • ព័ត៌មាន

មិនទាន់មានប្រពន្ធទេ តែ Zico លើក «៣ ខ» ជូនគូ Shin Hye និង Tae Joon ថែមឆ្លៀតគំរាមកូនកំលោះទៀត

  • 2022-01-27 03:05:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មង្គលការរបស់ Park Shin Hye និង Choi Tae Joon បាន​បង្កជាការចាប់អារម្មណ៍មិនធម្មតានៅក្នុងពិភពសិល្បៈ ស្របពេល​ពួកគេ​សុទ្ធតែជា​តារាល្បី ហើយភ្ញៀវកិត្តិយសដែល​អញ្ជើញចូលរួមក៏សុទ្ធតែជាមិត្តរួមអាជីពដែរ។

ដោយឡែក​ ក្នុងនាម​ជា​ភ្ញៀវកិត្តិយសម្នាក់ដែរ ដែលបាន​ចូលរួមពិធីមង្គលការដ៏រីករាយ និងក៏ជាមិត្តជិតស្និទ្ធរបស់កូនកំលោះ Choi Tae Joon ផងនោះ Zico ក៏បាន​ឡើង​ថ្លែង​វាចាក្នុងចិត្តឲ្យអ្នកចូលរួមទាំងអស់បាន​ដឹងដែរ។

ទោះបីខ្លួនជាមិត្តជិតស្និទ្ធរបស់កូនកំលោះ ប៉ុន្តែពេល​ឡើង​អាន​ សុន្ទរកថា Zico មិនបានកាន់ជើង Choi Tae Joon ទេ ដោយលោកបាន​និយាយថា៖ «ប្រសិនបើ ឯងហ៊ាន​តែធ្វើបាបបងស្រី Shin Hye យើង​នឹងធ្វើបាបឯងវិញដូចគ្នា»

មួយវិញទៀត ទោះបីខ្លួន​មិនទាន់ឆ្លងកាត់ការរៀបការ ប៉ុន្តែ Zico នៅ​បាន​ផ្ដល់នូវ សំខាន់ៗ ៣យ៉ាងទៀតដូចជា៖

- ប្រពន្ធតែងតែ ត្រូវជានិច្ច

- ប្រពន្ធតែងចង់បាន សំលៀកបំពាក់

- បើមានបញ្ហាអ្វីមួយ ត្រឡប់ទៅអាន ខ ទី ១ វិញ

លិខិតដែល Zico បាន​អានពិតជាធ្វើឲ្យគ្រប់គ្នារំភើប​ចិត្តជា​ខ្លាំង ពិសេស​ពេញចិត្តបំផុត​នូវអ្វី​ដែល​តារា​ប្រុសរូបនេះ​បង្ហាញ​ការរាប់អាន និងយកចិត្តទុកដាក់ចំពោះគ្រួសារ​មិត្តល្អរបស់ខ្លួន។ ចំពោះអ្វី​ដែល​លោក​បាន​និយាយ គឺ «ប្រពន្ធតែងតែត្រូវជានិច្ច» នោះ មហាជន​ក៏យល់ស្របថា ចារឿង​ដែល​ត្រូវ​បំផុតដែរ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់