• 2022-01-27 04:01:45
  • ព័ត៌មាន

ធ្លាប់ពនៅនឹងដៃ ដល់កូនធំចាប់ផ្ដើមមានស្នេហា David Beckham បែរជាកើតទុកកម្សត់ខ្លួនទៅវិញ

  • 2022-01-27 04:01:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Harper Beckham គឺជាកូន​ស្រី​របស់បុគ្គលល្បី ២រូបគឺ ឪពុក David Beckham អតីតកំពូលកីឡាករបាល់ទាត់ និងម្ដាយ Victoria Beckham តារាចម្រៀង និងជាបុគ្គលសំខាន់បំផុតក្នុងវិស័យ Fashion

កើតមកជាកូនពៅ ក្នុងគ្រួសារ​ដែល​មាន​បងប្រុស ៣​នាក់ Harper តែង​ទទួល​បាន​ក្ដី​ស្រឡាញ់យ៉ាងខ្លាំង​ពីបងៗ និងឪពុកម្ដាយ។ មកទល់ពេល​នេះ នាង​មានអាយុ ១១ឆ្នាំហើយ សម្រស់ក៏កាន់តែ​ស្រស់ស្អាត គួរជាទីស្រឡាញ់។

ដោយឡែក​កាល​ពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២ David ជាឪពុកបាន​បង្ហោះ​សារមួយ ភ្ជាប់ជាមួយរូបមួយសន្លឹក បញ្ជាក់ពីការអន់ចិត្ត និងខ្លាចបាត់តំណែងលេខ ១ ក្នុងចិត្តកូនស្រីដែល​កាន់តែ​ចម្រើនវ័យ ហើយនាងក៏បាន​ប្រាប់ថានាងមាន Crush ដែរ។

អតីតកីឡាករបាល់ទាត់រូបនេះ​បាន​សរសេរថា៖ «ផ្កាកុលាប មានពណ៌ក្រហម Harper Seven បង្ហើបថានាង​មាន​ស្នេហាហើយ ហើយនេះគឺទឹកមុខឪពុក ប៉ុន្តែមិនអីទេ ព្រោះ​យ៉ាងណានាង​បាន​និយាយថា ប៉ាៗនៅតែជាស្នេហាតែមួយក្នុង​ចិត្តនាង»

គ្រប់គ្នារីករាយពេល​ឮដំណឹងនេះ​ ប៉ុន្តែក៏អាណិតឪពុករូបនេះ​ដែរ។ ទោះជាយ៉ាងណា​ ក៏គ្មាន​អ្វីអាច​ហាម​នូវ​ដំណើរជីវិតមួយនេះដែរ កូន​ដែល​ឪពុកម្ដាយស្រឡាញ់ស្មើកែវភ្នែកត្រូវ​ធំដឹងក្ដី ដូច្នេះនាម​ជា​អ្នកមើលថែពីតូចមក ក៏ត្រូវសម្របខ្លួនតាមនោះដែរ៕

ប្រភព៖ facebook ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់