• 2022-01-28 01:58:51
  • ព័ត៌មាន

កុំឲ្យច្រឡំជុំទិសពេក ខ្ញុង ចេញបកស្រាយហេតុផលពិតចំពោះការឈប់សម្ដែងរឿង «២គ្រួសារ»

  • 2022-01-28 01:58:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីនាយ ពែកមី បង្ហាញ​មុខ​ ស្រីពីន ជាតួ​ប្រពន្ធថ្មី​​ក្នុងរឿង «២គ្រួសារ» របស់ទូរទស្សន៍ CTN មហាជន​​ក៏ចាប់​ផ្ដើម​មាន​ការ​សង្ស័យ​ថា ទំនងជា អ្នកនាងខ្ញុង ត្រូវ​ក្រុមការងារ ដក​ឈ្មោះចេញពីក្រុមសម្ដែងហើយ។ ដោយសារមាន​មន្ទិល និងបង្កជាពាក្យចចាមអារ៉ាមច្រើនពេក ទើបតារាកំប្លែងសម្បូរវោហារ ខ្ញុង ចេញមុខបកស្រាយតែម្ដង។

ស្ថិតក្នុងវីដេអូ Live លើទំព័រហ្វេសប៊ុក Srey Knhong នៅ​ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២ ខ្ញុងបាន​បកស្រាយហេតុផលច្បាស់ពីការបាត់មុខពីក្រុមកំប្លែង។ មូលហេតុគឺមិនមែន​ដោយសារ​ស្ថាប័ន ឬលោកតា វ៉ិចទ័រ ដែលជាប្រធានក្រុម ដក​នាងចេញទេ គឺ​នាង​ជាអ្នកសម្រេច​ចេញដោយខ្លួនឯង។

ការពិត អ្នកនាងខ្ញុង​មាន​ខ្លាចចិត្តគ្រប់គ្នា និង​បារម្ភពីកិត្តិយសក្រុមការងារដែលនាងធ្វើការជាមួយ ដោយសារនាង​ដឹង​ខ្លួនថា​បាន​ធ្វើខុស លង់ខ្លួនក្នុង​រឿងបំណុលជុំទិស ទើបនាង​សម្រេចមិនបន្តការងារតែម្ដង។

ទោះជាយ៉ាងណា​ តារាស្រីរូបនេះក៏នៅបាន​បញ្ជាក់ដែរថា​ ការងារសិល្បៈ​នាង​នៅ​តែបន្ត ហើយ​រីករាយ​ទទួលទាំងអស់មិនថា​ កាត់សក់ កាត់នំ ឬច្រៀងក្នុងពិធីផ្សេងៗជាមួយនឹង​ស្វាមីរបស់នាង គឺនាយកៃដ។ បន្ថែម​ពីលើនេះ អ្នកនាងក៏រក្សារបរ Live លក់ ប្រហុក ផ្អកតាមអនឡាញ ព្រម​ទាំងបង្ហើបដំណឹងថា ឆាប់ៗនាង​នឹង​បង្ហាញ​ផលិតផលថ្មី ដែលជា Brand របស់នាង​ផ្ទាល់ទៀត។

កាល​ពីចុងឆ្នាំ ២០២១ តារា​ស្រី​រូបនេះ​ បាន​ធ្វើឲ្យបណ្ដាញសង្គម​មាន​ការភ្ញាក់ផ្អើលខ្លាំង ដោយសារ​ចេញមុខទម្លាយថា​ ខ្លួនជំពាក់បំណុលគេរាប់សែនដុល្លារ ហើយទ័លខ្លាំងដល់ថ្នាក់សុំជាប់ពន្ធនាគារទៀត៕

អត្ថបទ៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី