- 2022-01-30 04:07:51
- ព័ត៌មាន
សាលា ស្រណោះតន្ដ្រី បើកបង្រៀនដោយផ្ទាល់ឡើងវិញ បន្ទាប់រៀនតាមអនឡាញអស់រយៈពេលជាយូរ
- 2022-01-30 04:07:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាលា ស្រណោះតន្ដ្រី បើកបង្រៀនដោយផ្ទាល់ឡើងវិញ បន្ទាប់រៀនតាមអនឡាញអស់រយៈពេលជាយូរ
ចន្លោះមិនឃើញ
ក្នុងពេលជម្ងឺកូវីដ-១៩ ផ្ទុះខ្លាំង សាលាបង្ហាត់បង្រៀនចម្រៀងសម័យ និងតន្ត្រី Classic ដ៏ល្បីល្បាញ គឺសាលា”ស្រណោះតន្ត្រី” បានបង្វែរការសិក្សាដែលមានការជួបជុំ ទៅជាការបង្ហាត់បង្រៀនតាមអនឡាញ។
បន្ទាប់ពីខានជួបជុំគ្នា ហើយសិស្សខ្លះត្រូវខកចេញទៅបង្ហាញសមត្ថភាពផ្នែកតន្ដ្រីនៅក្រៅប្រទេសដោយសារបញ្ហជាជំងឺកូវីដ-១៩ អូសបន្លាយប្រមាណ២ឆ្នាំមកនេះ សាលា “ស្រណោះតន្ដ្រី” បានរៀបចំកម្មវិធីជួបជុំមួយជាលើកដំបូងរបស់ខ្លួន កាលថ្ងៃទី២៩ ខែមករា។
ពិធីធ្វើឡើងក្នុងគោលបំណងសំខាន់មួយ គឺដើម្បីសិស្សៗ បានបញ្ចេញសមត្ថភាពចំណេះជំនាញ ជាពិសេសឧបករណ៍ព្យ៉ាណូ។
បណ្ឌិតព្យ៉ាណូ និងជាអគ្គនាយកសាលា “ស្រណោះតន្ត្រី” លោក សូរ្យ ស្រណោះ បានរៀបរាប់ថា ការបង្ហាញសមត្ថភាពរបស់សិស្សដែលបានធ្វើឡើងនាពេលនេះ គឺមានចំនួន 28 នាក់ ដោយក្នុងចំណោមនោះក៏មានសិស្សរៀនតន្ត្រីជាជនបរទេសផងដែ។ លោកបញ្ជាក់ថា ដើម្បីឱ្យសិស្សដែលបានសិក្សានៅ ស្រណោះតន្ត្រី បានពង្រឹងសមត្ថភាពក្រោយពីកូវីដស្ងប់ស្ងាត់។
លោកថាក្មេងៗទាំងនេះគឺជាធនធានដ៏ល្អរបស់សាលា ហើយក្នុងចំណោមពួកគេក៏នឹងត្រៀមចេញប្រកួតតន្ត្រីលើឆាកអន្តរជាតិផងដែរប្រសិនបើបញ្ហាកូវីដមិនបង្ករឱ្យមានការបិទប្រទេសជាថ្មីម្ដងទៀត។ ក្នុងចំណោមនោះក៏មានអ្នកលេងឧបករណ៍ព្យ៉ាណូបានយ៉ាងល្អប្រសើរដែលអាចក្លាយជាអ្នកអាជីពបានទៅថ្ងៃក្រោយផងដែរ បន្ទាប់ពីសិស្សទាំងនោះបានប្រឹងប្រែងសិក្សារៀនសូត្រ និងហ្វឹកហ្វាត់ផ្នែកតន្ត្រីធ្វើឱ្យលោកមើលឃើញពីភាពខ្លាំង។
លោកទទួលស្គាល់ថាមានផលប៉ះពាល់ក្នុងពេលកូវីដផ្ទុះខ្លាំង តែសាលា “ស្រណោះតន្ត្រី” នៅតែអាចដំណើរការបានយ៉ាងរលូន ដោយ នៅតែមានសិស្សហ្វឹកហ្វាត់ជាពិសេសក្មេងៗដែលត្រូវបានឪពុកម្ដាយលើកទឹកចិត្តដោយសារតែតន្ត្រីគឺជាផ្នែកមួយរបស់យុវវ័យ ដែលអាចជួយឱ្យពួកគេកាន់តែមានសមត្ថភាពផ្នែកគំនិត ការចងចាំ និងបង្កើននូវភាពទន់ភ្លន់ព្រោះតន្ត្រីធ្វើឱ្យមនុស្សមានភាពរីករាយ សប្បាយចិត្ត មិន stress និងមិនឆេវឆាវ ហើយក៏អាចក្លាយជាអ្នករកចំណូលបានយ៉ាងខ្ពស់ផងដែរ តាមរយៈឱកាសធ្វើជាគ្រូបង្ហាត់ ឬក៏ជាអ្នកសម្ដែងអាជីព នៅពេលសិស្សៗទាំងនោះកាន់តែមានភាពស្ទាត់ជំនាញ។
លោកថាការសិក្សាផ្នែកតន្ត្រី មិនទាមទាឱ្យចេះភាសាជ្រៅជ្រះនោះទេតែសាលា ស្រណោះតន្ត្រី តែងតែផ្ដល់ជូននូវគ្រូបង្វឹកជាជនបរទេស និង ជនជាតិខ្មែរដែលប្រើភាសាបានល្អដែលអាចឱ្យសិស្សទាំងអស់ចេះភាសាបានស្ទាត់មួយមុខទៀតដែលអាចឱ្យពួកគេស្ទាត់ទាំងតន្ត្រី និងភាសា ងាយស្រួលក្នុងការបង្ហាញសម្ថភាពលើឆាកអន្តរជាតិ៕