• 2022-02-02 06:10:49
  • ព័ត៌មាន

បែកឆ្ងាយពីប៉ាម៉ាក់ជាង១០ឆ្នាំ ទីបំផុត Jackson ស្គាល់ជាតិចូលឆ្នាំជុំគ្រួសារនឹងគេហើយ

  • 2022-02-02 06:10:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពីចំណាយជីវិតរស់នៅ​ជាមួយនឹង​កូវីដ១៩ រយៈពេល​ជាង ២ឆ្នាំ មនុស្សជា​ច្រើនជុំវិញពិភពលោកក៏បាន​រីករាយ​ស្វាគមន៍ឆ្នាំថ្មី ឆ្នាំខាល ជាមួយនឹង​ក្ដីសង្ឃឹមថ្មី និង​ផ្សងថាឆ្នាំនេះ​នឹង​មាន​រឿងល្អៗច្រើន។ ក្នុងរដូវចូលឆ្នាំ ជនជាតិចិនបាន​ប្រារព្ធ​សាទររយៈពេល​ ១៥ថ្ងៃឯណោះ ហើយគ្រួសារនីមួយៗតែងធ្វើម្ហូបឆ្ងាញ់ៗ រីករាយជួបជុំគ្នាយ៉ាងមានក្ដីសុខ។

យ៉ាងណាមិញ ដោយសារតែ​មាន​ការរឹតត្បិតខ្លាំង​ក្នុងសម័យកូវីដ ហេតុនេះ​មនុស្សម្នា​មិនអាច​ធ្វើដំណើរទៅគ្រប់ទីកន្លែង​តាម​តែចិត្តចង់ទេនៅឆ្នាំ ២០២០ និង ២០២១។ ប៉ុន្តែឈាន​ដល់ឆ្នាំ ២០២២ ស្ថានភាព​ប្រែជា​ប្រសើរជាងមុន ដោយគ្រប់គ្នាកាន់តែចេះការពារខ្លួន និង​បែរមកចំណាយពេលក្នុងផ្ទះ​បាន​ច្រើន មិនខុសពីគ្រួសាររបស់ Jackson Wang ទេ។

សមាជិក GOT7 រូបនេះ​បាន​បង្ហោះ​រូប ២សន្លឹកជាមួយប៉ាម៉ាក់ និងក្រុមការងារ TEAM WANG ដោយបាន​សរសេរបន្ថែមថា៖ «អស់រយៈពេល​ជាង ១០ឆ្នាំហើយ គិតចាប់ពីថ្ងៃ Countdown ចុងក្រោយជាមួយនឹងគ្រួសារ។ ទីបំផុត!!! រីករាយឆ្នាំ ២០២២! មានរឿងខ្លះប្រែប្រួលហើយ»

ជាការពិត ការចេញឆ្ងាយពីគ្រួសារ ពុំមែនជារឿងងាយស្រួលទេសម្រាប់ Jackson ជាពិសេសក្នុងថ្ងៃបុណ្យទាន។ ក្នុងបទសម្ភាសមួយកាលពីអតីតកាល លោក​បាន​និយាយថា៖ «អំឡុងពេល​បុណ្យចូលឆ្នាំចិន...វាដូចជាអត់ន័យអីហ្មង ព្រោះ​ខ្ញុំនៅតែឯង អត់មានប៉ាម៉ាក់នៅក្បែរ»

ទោះជាយ៉ាងណា បច្ចុប្បន្ន កូនប្រុសត្រកូល Wang បាន​ជួបជុំឪពុកម្ដាយ បាន​ញ៉ាំអាហារក្នុងថ្ងៃចូលឆ្នាំជុំគ្នា ហើយវាពិតជារឿងមានន័យបំផុតក្នុងជីវិតរបស់លោក៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី