• 2022-02-02 07:33:14
  • ព័ត៌មាន

សក់វែង និងខ្លី មួយណាសមជាង? មុន្នីនាថ កើនសម្រស់ទ្វេដងក្រោយកាត់សក់ខ្លីត្រៀមថតរឿងថ្មី

  • 2022-02-02 07:33:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីតារាសម្ដែងថ្ពាល់ខួច ឈិន មុន្នីនាថ សម្រេចចិត្តកាត់សក់ខ្លី គេសង្កេតឃើញថាសម្រស់របស់ រឹតតែស្អាតទ្វេដង ធ្វើឱ្យមហាជនទប់ចិត្តមិនសរសើមិនបានមួយសម្រស់ថ្មីរបស់នាង។

ប៉ុន្មានម៉ោងមុននេះហ្វេសប៊ុកផ្លូវការរបស់ មុន្នីនាថ បានបង្ហោះបង្អួតរូបថតជាច្រើនសន្លឹកជាមួយម៉ូដសក់ខ្លីទើបកាត់ថ្មី កាចរាងគ្រប់ Style ទាក់ទាញប្លែកមហាជន។

រូបថតទាំងនេះជារូបថតដំបូងបន្ទាប់ពីនាងបានផ្លាស់ប្ដូរម៉ូដសក់ខ្លីកើលករនេះ ហើយរូបភាពទាំងនេះក៏ទទួលបានការសរសើមិនដាច់ពីអ្នកគាំទ្រ ក៏ដូចជាមិត្តរួមអាជីពថានាងពិតជា ស្រស់ស្អាតខ្លាំងមែនទែន ពោលទម្រង់មុខពិតជាសមខ្លាំងជាមួយសក់ខ្លី គឺប្លែកស្អាតក្មេងជាងវ័យមួយកម្រិត ខុសពីសក់វែងដែលនាងមិនទាន់កាត់។

រម្លឹកផងដែរថា ឈិន មុន្នីនាថ ទើបសម្រេចចិត្តកាត់សក់ខ្លីកាលពីថ្មីៗទាំងចិត្តមិនស្រឡះព្រោះចិត្តដិតដាម ស្រលាញ់ សក់វែង តែនាងត្រូវលះបង់សក់វែងនាង ក៏ព្រោះទទួលភារកិច្ចធ្វើជាតួអង្គឯកសម្ដែងក្នុងភាពយន្ដចម្រៀងរបស់ សម្ដេច តេជោ ហ៊ុន សែន។ ទោះយ៉ាងក្ដីនាងក៏នៅតែស្អាតប្លែកមួយកម្រិតជាមួយសក់ខ្លីថ្មី៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់