- 2022-02-04 06:58:00
- ព័ត៌មាន
ចិត្តពិតយ៉ាងណាវិភាគតាមការគួរ តែ ហេង វិសាល ធ្លាប់ទម្លាយចរិត ស្រីនា មិនខុសពីម្ដាយខ្លួនទេ
- 2022-02-04 06:58:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិត្តពិតយ៉ាងណាវិភាគតាមការគួរ តែ ហេង វិសាល ធ្លាប់ទម្លាយចរិត ស្រីនា មិនខុសពីម្ដាយខ្លួនទេ
ចន្លោះមិនឃើញ
អត្រាអ្នក Ship (ផ្គូរផ្គង) ហេង វិសាល និង ស្រីនា កាន់តែកើនឡើង ដោយសារតែភាពស៊ីសង្វាក់ដែលពួកគេមានចំពោះគ្នា ធ្វើឲ្យអ្នកគាំទ្ររំភើប និងខ្លះថែមទាំងសង្ឃឹមថា Influencer ល្បីប្រចាំប្រទេសកម្ពុជាទាំង ២ ក្លាយជាគូស្នេហ៍ពិតៗទៀតផង។
ទោះជាយ៉ាងណា បើតាមអ្វីដែលពួកគេធ្លាប់បានអះអាងកន្លងមកថា ទំនាក់ទំនងពួកគេប្រៀបដូចបងប្អូន មិនមានអ្វីលើសនេះទេ។ អ្នកគាំទ្រមិនជំទាស់នឹងការបកស្រាយនេះទេ ប៉ុន្តែក៏នៅមានអ្នកមួយចំនួនធំពេញចិត្តចាប់គូអ្នកទាំងពីរដដែល ព្រោះពួកគេពិតជាសមគ្នាមែន។
ដោយឡែកពេលបង្ហាញវត្តមានក្នុងកម្មវិធី អ្នកជិតខាង របស់ PNN លោក ហេង វិសាល បានទម្លាយអារម្មណ៍ពិត ថាមានយ៉ាងណាចំពោះ ស្រីនា ពេលពិធីករ-ពិធីការិនី សំុឲ្យលើកយកចំណុចល្អនិងមិនល្អពី ស្រីនា។
ហេង វិសាល ថា៖ «កូនហ្នឹង (ស្រីនា) ល្អ ខ្ញុំចូលចិត្តកូនហ្នឹង! ចរិតរបស់គាត់ ខ្ញុំអាចនិយាយបានថា ស្រដៀងម៉ាក់ខ្ញុំខ្លាំងមែនទែនហ្មង។ ខ្ញុំគិតថា មិនងាយមានមនុស្សស្រីដែលមានចរិតអ៊ីចឹងទេ!»
វិសាល នៅបន្តទៀតថា ស្រីនា ជាមនុស្សម្នាក់ដែលមិនចេះប្រកាន់គេ តែងធ្វើល្អដាក់គេចេញពីចិត្តទោះគេធ្លាប់គិតអាក្រក់ពីខ្លួនក៏ដោយ។
ចូលដល់ចំណុចមិនល្អរបស់ដៃគូ វិសាល បញ្ជាក់ថាមានចំណុចតែមួយគត់គឺ នាងគិតពីខ្លួនគេច្រើន ជាងខ្លួនឯង។
អ្នកគាំទ្រនៅតែបន្តតាមដាន ថានៅថ្ងៃខាងមុខ ទំនាក់ទំនង និងភាពស៊ីសង្វាក់របស់ពួកគេនៅតែរក្សាបានបែបនេះទៀត ឬយ៉ាងណា? ស្របពេលបច្ចុប្បន្នមួយគូនេះកំពុងពេញទទួលបានការគាំទ្រខ្លាំងពីមហាជន៕
ទស្សនាវីដេអូខាងក្រោម៖