• 2022-02-08 03:06:43
  • ព័ត៌មាន

សាក្សី៖ ថេត សម្បត្ដិ ត្រូវគេវាយកប់ចោលនៅអាងទឹកកំពីងពួយ ដោយសារតែរូបសម្បត្ដិរបស់លោក

  • 2022-02-08 03:06:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងខ្មែរល្បីឈ្មោះម្នាក់នាទសវត្ស៧០ លោក ថេត សម្បតិ្ដ ទើបត្រូវបានគេទម្លាយមូលហេតុ នៃការស្លាប់របស់លោកក្នុងសម័យខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥-១៩៧៩។ សាក្សីរស់ម្នាក់ ថាម្ចាស់បទ “ផ្ញើស្នេហ៍នឹងកំពត”លោក ថេត សម្បត្ដិ ត្រូវខ្មែរក្រហម១ក្រុមយកទៅសម្លាប់ ដោយសារលោកសង្ហា។

តាមរយៈបទសម្ភាសន៍មួយជាមួយចៅកម្ពុជា សាក្សីដែលរស់នៅក្នុងតំបន់ជាមួយ ថេត សម្បត្ដិ ក្នុងរបបខ្មែរក្រហម គឺលោកស្រី ប្រាក់ វណ្ណារី រៀបរាប់ថា អំឡុងឆ្នាំ១៩៧៥ លោកស្រីបានជួបលោក ថេត សម្បត្តិ នៅភូមិចែងក្ដា ដោយកាលណោះ ត្រូវគេជម្លៀសមកពីបរប៉ៃលិន។ ពេលនោះ ថេត សម្បត្តិ បានរួមដំណេីរជាមួយនឹងនារីម្នាក់ដែលមានឈ្មោះថា នាង នី។

លោក ថេត សម្បត្តិ មានរូបរាងសង្ហា សាច់ស ល្អសមនឹងកម្ពស់ឥតទាស់ត្រង់ណាឡេីយ។ លោក ថេត សម្បត្តិ ចូលចិត្តផ្លុំខ្លុយ និងយកកន្សែងគ្របពីលេីក្បាលរបស់លោកជិតៗដោយខ្លាចគេចោមរោម និងខ្លាចគេសង្ស័យនៅពេលនោះ។

លុះដល់ឆ្នាំ១៩៧៦ ក្រោយពេលរស់នៅភូមិចែងក្ដា បានមួយរយៈធំ ក្រុមគ្រួសារលោកស្រី វណ្ណារី និងលោក ថេត សម្បត្តិ រួមទាំងប្រជាពលរដ្ឋដទៃទៀត ត្រូវខ្មែរក្រហមជម្លៀសទៅខាងក្ដោងភ្នំសំពៅ ហេីយក្រោយមកទៀតក៏កេណ្ឌឱ្យទៅជីកលេីកដាក់ទំនប់កំពីងពួយ ដែលសព្វថ្ងៃគេហៅថា "អាងកំពីងពួយ" ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង។

រំលងបាន២ឆ្នាំ ពោលគឺនៅក្នុងឆ្នាំ១៩៧៨ លោក ថេត សម្បត្តិ ត្រូវបានពួកខ្មែរក្រហមយកទៅសម្លាប់ចោលយ៉ាងអយុត្តិធម៌ជាទីបំផុតនៅនឹងកន្លែងជីកទំនប់កំពីងពួយផ្ទាល់តែម្ដង ក្រោមហេតុផលថា "មិត្តៗនារីនៅតំបន់នោះតែងតែចោមរោមមេីលលោករហូត រហូតដល់ពួកទមិឡខឹងសម្បារលើីកដៃវាយសម្លាប់កប់លោកនៅទីនោះតែម្ដង"។

ក្រៅមានរូបសម្បត្ដិ ស្រស់សង្ហាដូចតារាភាពយន្ដ លោក ថេត សម្បត្ដិ ក៏មានទឹកដមសំនៀងពីរោះ មិនចាញ់តារាចម្រៀងរៀមច្បងៗប៉ុន្មានដែរ។ លោក ថេត សម្បត្ដិ បានបន្សល់ទុកនូវបទចម្រៀងពីរោះៗជាច្រើនបទដូចជា៖ បទ“សូផានី” “បំពេមុនឃ្លាត” “ជំរុំវត្តស្លែង” “ផ្ញេីស្នេហ៍នឹងកំពត” និងបទ “ផលមាសបង”ជាដើម៕

ជិន សុភ័ក្ដ្រ

មតិយោបល់