• 2022-02-09 07:18:27
  • ចម្រៀង

ថ្ងៃ១៤ កុម្ភៈ ឆ្នាំនេះ សុគន្ធកញ្ញា បង្ហាញក្ដីស្រឡាញ់ទៅអ្នកគ្រប់គ្នាដោយប្រើឈុតរៀបការផ្ទាល់ខ្លួន

  • 2022-02-09 07:18:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងស្រីជួរមុខរបស់ផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា គ្រោងចេញចម្រៀង១បទ នៅចំថ្ងៃ១៤ កុម្ភៈ ពោលគឺចំថ្ងៃទិវា នៃក្ដីស្រឡាញ់។ មិនទាន់បញ្ចេញចំណងជើង ប៉ុន្ដែតារាស្រីរូបនេះ បញ្ជាក់ថា នៅក្នុងបទនោះ នាងស្លៀករ៉ូបមង្គលការផ្ទាល់ខ្លួន ដើម្បីច្រៀងក្នុងនេះ។

អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបថតក្នុងរ៉ូបពណ៌សដ៏ស្រស់ស្អាតមួយសន្លឹក ដោយមានភ្ជាប់សារតាមបណ្ដាញសង្គមនៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ថា អ្នកនាងនឹងបញ្ចេញបទចម្រៀង១បទជាមួយរូ៉បជាទីស្រឡាញ់របស់នាងនៅក្នុងបទចម្រៀង បង្ហាញពីក្តីស្រឡាញ់ ទៅកាន់មនុស្សជាទីស្រឡាញ់ ក្រុមគ្រួសារ មិត្តភក្ដិ បងប្អូន ដើម្បីបញ្ជាក់ពីការយកចិត្តទុកដាក់ ព្រួយបារម្ភពីគ្នា ផ្តល់ភាពសំខាន់រវាងគ្នានឹងគ្នា។

ឱក សុគន្ធកញ្ញា៖ “រំលឹកអនុស្សាវរីយ៍ ជាមួយឈុតរ៉ូបមង្គលការរបស់នាងខ្ញុំផ្ទាល់”។

រូបថត៖ ហ្វេសប៊ុក ឱក សុគន្ធកញ្ញា

តារាចម្រៀងវ័យជ្រេ ត្រូវជាប្អូនថ្លៃថៅកែហង្សមាសរូបនេះ បញ្ជាក់ថា ចង់ដឹងថាអត្ថន័យយ៉ាងណានោះកុំភ្លេចតាមដានរាល់ការផុស ពីខាងផលិតកម្ម រស្មីហង្សមាស Rasmey Hang Meas ក្នុងពេលឆាប់ៗនេះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី