• 2022-02-10 03:13:34
  • ព័ត៌មាន

មកដឹងស្ថានភាព​សុខភាព និងជំងឺប្រចាំកាយរបស់សិល្បករ-សិល្បការិនីជើងចាស់ទាំង៣ដួងនេះ

  • 2022-02-10 03:13:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជឿថាប្រិយមិត្ដភាគច្រើនបានស្គាល់កវី សុម ម៉ាត់ តារាកំប្លែងតាចេក និងតារាសម្ដែងយាយណយ សំណាង ប៉ុន្ដែមានប្រិយមិត្ដតិចតួចណាស់ដែលបានដឹងសុខទុក្ខ និងជីវភាពរបស់តារាជើងចាស់ទាំងបីដួង។

ជាទៀងទាត់ សមាគមមិត្ដសិល្បៈស្ម័គ្នចិត្ដជួយសង្គម ដែលដឹកនាំដោយលោក ហេង ឡុង បានផ្ដល់គ្រឿងឧបភោគ បរិភោគ និងថវិការតិចតួចសម្រាប់សិល្បករ-សិល្បការិនីមានវ័យជរា ហើយជួបការខ្វះខាតខាងជីវភាព។ ក្នុងខែកុម្ភៈ ឆ្នាំ២០២២ នេះ គេឃើញសមាគមបានផ្ដល់អំណោយសប្បុរសធម៌ដល់តារាទាំង៣ដួង ហើយក៏បានបង្ហាញពីជីវភាពខ្វះខាត និងស្ថានភាពសុខភាពរបស់ពួកគាត់ផងដែរ។

លោក ឈុំ ប៊ុនឈឿន ហៅតាចេក កំពុងមានជំងឺសន្លាក់ និងក្រំខ្លួន បន្ទាប់ពីលោកជួបហេតុការណ៍គ្រោះថ្នាក់ចរាចណ៍កាលពីប៉ុន្មានខែមុននេះ។ សម្រាប់ករណី គេឃើញលោកនៅដើរ និងបើករឺម៉កកង់បីដឹកបន្លែ និងផ្លែឈើឲ្យកូនស្រីៗលក់បាន តែការងារទាំងនេះលោកត្រូវធ្វើទាំងត្រដរ បន្ទាប់ពីជំងឺសន្លាក់ និងរបួសក្រំខ្លួនរបស់កាន់តែស្ដែងចេញ ក្នុងពេលវ័យកាន់តែចាស់ទៅហើយនោះ។

រូបថត៖ ហ្វេសប៊ុក ហេង ឡុង

ចំណែកអ្នកស្រី ណយ សំណាង វិញក៏ត្រូវបានសមាគមទម្លាយថាមានជីវភាពខ្វះខាតដែរ ហើយអ្នកស្រី កំពុងមានជំងឺបេះដូង និងវង្វេងម្ដងៗទៀតផង។ រីឯកវីនិពន្ធ សុម ម៉ាត់ ក៏កំពុងមានជីវភាពខ្វះខាតដែរ ហើយលោកមានជំងឺលើសឈាម និងដើរមិនរួច៕

ជិន សុភ័ក្ដ្រ

មតិយោបល់