- 2022-02-11 06:58:45
- ព័ត៌មាន
មានដំណឹងថា តុលាការនឹងប្រកាសពីការកាត់ទោស Kris Wu នៅខែនេះ
- 2022-02-11 06:58:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានដំណឹងថា តុលាការនឹងប្រកាសពីការកាត់ទោស Kris Wu នៅខែនេះ
ចន្លោះមិនឃើញ
មុននេះ មានសេចក្ដីរាយការណ៍ព័ត៌មានថា ការកាត់ទោសរបស់ តារាចិន Kris Wu នឹងត្រូវប្រកាសជាផ្លូវការនៅក្នុងខែកុម្ភៈនេះ។
បើយោងតាមការឲ្យដឹងពីទំព័រហ្វេសប៊ុក Star Dramachaser ដែលជាអ្នកតាមដាន និងផ្សាយព័ត៌មានទូទៅរបស់តារាចិន បានបញ្ជាក់ថា Kris នឹងដឹងពីកម្រិតស្ថានទោសរបស់ខ្លួនក្នុងខែនេះហើយ។ អាចនិយាយបានថា Kris Wu នឹងក្លាយជាតារាចិនដំបូងគេដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋធ្ងន់ ប្រសិនលោកពិតជាបានធ្វើអំពើសល្មើសច្បាប់ទាំងឡាយដូចបានចោទមែន។
សម្រាប់មហាជនមួយចំនួនក៏បានលើកឡើងផ្អែកលើការទាយទុកដែរថា ការប្រកាសផ្លូវការសម្រាប់ការចាប់ផ្ដើមដំណើរការថតជាថ្មីរឿង «The Golden Haipin» អាចនឹងសម្រេចជាប្រាកដ ក្រោយពេលការកាត់ទោសរបស់ Kris ចេញមកច្បាស់ការ។
ទោះជាយ៉ាងណា នេះគ្រាន់ជាការជម្រាបជូណនូវព័ត៌មាន ចំណែកការពិតយ៉ាងណាសូមបន្តតាមដានតទៀត៕