• 2022-02-16 01:18:57
  • ព័ត៌មាន

បារម្ភខ្លាំង! ស្ថានភាពជំងឺ អៀង ចេនឡា កាន់តែធ្វើទុក្ខនិយាយរវើរវាយលែងដឹងអី

  • 2022-02-16 01:18:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាដំណឹងតក់ស្លុតសម្រាប់មហាជន ជាពិសេសមិត្តក្នុងរង្វង់សិល្បៈ ដោយកាលពីយប់ថ្ងៃទី១៥ កុម្ភៈនេះហ្វេសប៊ុកផ្លូវការរបស់ពិធីករ ហង្សមាស លោក សុខ រ៉ាស៊ី បានទម្លាយវីដេអូបងប្រុសបង្កើត គឺលោក អៀង ចេនឡា កំពុងស្ថិតក្នុងស្ថានភាពដុនដាបខ្លាំងដោយសារជំងឺធ្វើទុក្ខខ្លាំង។

យោងតាមពិធីករ សុខ រ៉ាស៊ី បានឱ្យដឹងថាបច្ចុប្បន្នស្ថានភាពជំងឺរបស់តារាចម្រៀង និងសម្ដែងលោក ចេនឡា កំពុងតែរើឡើងគួរឱ្យបារម្ភដោយសាមីខ្លួនផ្ទាល់និយាយរវើរវាយលែងមានម្ចាស់ការលើខ្លួនឯង ។ ក្នុងនោះពិធីកររូបនេះក៏បញ្ជាក់យ៉ាងច្បាស់ផងដែរថា បច្ចុប្បន្នលោក ចេន ឡា មានជំងឺ រលាកស្រោម ខួរក្បាល លែងនិយាយដឹងអីហើយ រវើរវាយ បាត់ការចង់ចាំ ដែលជាហេតុធ្វើឱ្យមហាជនមានការព្រួយ បារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពរបស់ អៀង ចេនឡានៅពេលនេះ។

ពិធីករ សុខ រ៉ាស៊ី៖ “បងប្រុសរបស់ខ្ញុំគាត់ឈ្មោះ អៀង ចេនឡា គាត់ជាតារាចម្រៀង និងជាតារាសម្ដែង ពេលនេះឈឺថ្ងន់ ជំងឺរលាកស្រោមខួរក្បាល និយាយលែងដឹងអីហើយ រវើរវាយបាត់ការចង់ចាំ សូមអធ្យាស្រ័យ សម្រាប់បងបង្អូនដែលបានហៅគាត់ធ្វើការទាំងប៉ុន្មាន។”

ទន្ទឹមនេះក៏មានសម្បុរសជនជាច្រើនបានចូលរួមបរិច្ចាកថវិកាមួយចំនួន ដើម្បីជួយសម្រាលបន្ទុកក្នុង គារចំណាយព្យាបាលខណៈ អៀង ចេនឡា លែងមានការចង់ចាំអ្វីគ្រប់យ៉ាង។

រម្លឹកផងដែរថារយៈពេលច្រើនខែកន្លងមកនេះ អៀង ចេនឡា បាត់មុខពីសិល្បសំងំព្យាបាលជំងឺរបស់ លោកជាប្រចាំ ហើយរូបរាងមុខមាត់ហាក់ប្រែខ្លាំងពីមនុស្សមានសាច់មានឈាមស្រស់បស់ បែជាស្គម មើលសឹងមិនស្គាល់៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់