• 2022-02-17 06:02:05
  • ព័ត៌មាន

គិតត្រឹម ៣ថ្ងៃចុងក្រោយនៅសប្ដាហ៍នេះ តើមានតារា K-Pop ណាខ្លះឆ្លងកូវីដ១៩?

  • 2022-02-17 06:02:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយរយៈចុងក្រោយនេះ​ សង្កេតឃើញថា​ព័ត៌មានប្រកាសស្ដីពីអ្នក​ឆ្លងកូវីដ១៩ ក្នុងពិភព K-Pop កាន់តែ​មានការកើនឡើងឥតស្រាកស្រាន្តឡើយ ហើយពិតជា​បង្កជាការ​បារម្ភខ្លាំង​សម្រាប់មហាជន​ដែលជាអ្នកគាំទ្រ។

តារាចាស់ថ្មីស្រាប់តែត្រូវ​ឆ្លងបន្តកន្ទុយគ្នាពេញ​វិស័យ និងក្លាយជារឿងមួយគ្រប់គ្នាកត់ចូលជាទម្លាប់តាមដាន​ព័ត៌មានតារាកើតកូវីដជា​ប្រចាំទៅហើយ។ ដូច្នេះ​សរុបត្រួសៗ ចង់ដឹងថា​ក្នុងសប្ដាហ៍នេះ (គិតចាប់ពីថ្ងៃទី១៤ ដល់ ១៦ខែកុម្ភៈ) មាន​តារា​ណាខ្លះភ្លាត់ស្នៀតកើតកូវីដ?

១. សមាជិកទាំងអស់របស់ក្រុម TEMPEST (៧នាក់)

២. Dann (KINGDOM)

៣.Park Woo Jin (AB6IX)

៤.​ V (BTS)

៥. Wonjin (CRAVITY)

៦. Chaeryoung (ITZY)

៧. San (ATEEZ)

៨. Eunkwang (BTOB)

សូមបញ្ជាក់ថា នេះជាចំនួនគិតរាប់ ៣ថ្ងៃចុងក្រោយប៉ុណ្ណោះ មិនរាប់អ្នកដែលកើតនៅថ្ងៃទី១៣ ខែកុម្ភៈ។

អត្ថបទ៖ យី សុធារី

មតិយោបល់