• 2022-02-18 08:21:04
  • ព័ត៌មាន

មកស្គាល់់អ្នកសិល្បៈល្បីៗ និងទំហំទឹកប្រាក់បរិច្ចាគដល់ អៀង ចេនឡា គិតត្រឹមរសៀលនេះ

  • 2022-02-18 08:21:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ដភាគច្រើនបានជ្រាបរួចមកហើយពីស្ថានភាពជំងឺរលាកស្រោមខួរក្បាលរបស់តារាសម្ដែងប្រុស អៀង ចេនឡា។ ខណៈតារារូបឈឺធ្ងន់ ហើយបន្ដសម្រាកក្នុងបន្ទប់ICU នៃមន្ទីរពេទ្យកាល់ម៉ែត មានអ្នកគាំទ្រ និងមិត្ដសិល្បៈជាច្រើន បានបង្ហាញការអាណិតអាសូរចំពោះលោក ថែមទាំងបរិច្ចាគថវិការដល់លោកទៀតផង។

ថ្ងៃនេះ Sabay សូមបង្ហាញត្រួសៗពីតារាដែលបានបរិច្ចាគថវិការផ្ទាល់ខ្លួន ដើម្បីសម្រាលបន្ទុកគ្រួសារតារាសម្ដែង អៀង ចេនឡា លើការចំណាយថ្លៃព្យាបាលជំងឺរយៈពេល១សប្ដាហ៍មកនេះ។

ដោយមិនរាប់បញ្ចូលសប្បុរជន និងមិត្ដក្រៅសិល្បៈ គេឃើញតារាសម្ដែង និងចម្រៀងល្បីៗបានបរិច្ចាគជាហូរហែតាមរយៈប្អូនប្រុសបង្កើតរបស់លោក អៀង ចេនឡា គឺលោក សុខ រ៉ាស៊ី។ Sabay សូមសង្ខេប ចំនួនអ្នកជួយឧបត្ថម្ភ គិតត្រឹមម៉ោង៣រសៀលថ្ងៃទី១៨ ខែកុម្ភៈ នេះ។

១/តារាចម្រៀងប្រចាំផលិតកម្មGalaxy លោក ព្រាប សុវត្ថិ បានបរិច្ចាគទឹកប្រាក់ចំនួន២លានរៀល។

២/តារាចម្រៀងលោក ងួន ចាន់ដេវីដ បានបរិច្ចាគទឹកប្រាក់ចំនួន៣០០ដុល្លារ។ ៣/តារាចម្រៀងហង្សមាស កញ្ញា សុខ សីឡាលីន បានបរិច្ចាគទឹកប្រាក់ចំនួន១០០ដុល្លារ។

៤/តារាចម្រៀងលោក សុគន្ធ ថេរ៉ាយុ បានបរិច្ចាគថវិការចំនួន៣០០ដុល្លារ។ ៥/ថៅកែផលិតកម្ម “រាម”អ្នកនាង ស្រីអូន បានបរិច្ចាគថវិការចំនួន៥០០ដុល្លារ។

ក្រៅពីបញ្ចេញមុខ និងចំនួនទឹកប្រាក់ដែលបានឧបត្ថម្ភចំពោះតារាចម្រៀង និងសម្ដែងប្រុស អៀង ចេនឡា ដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់នោះ គេក៏ឃើញសិល្បករ-សិល្បការិនីល្បីៗមួយចំនួនទៀតដែរ ដូចជា៖ អ្នកនាង សុគន្ធ នីសា លោក ហេង ឡុង អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក អ៊ឹម ជីវ៉ា ជាដើម៕

ជិន សុភ័ក្ដ្រ

មតិយោបល់