• 2022-02-21 02:25:10
  • ព័ត៌មាន

ហេតុតែខ្លាច​ហ្វេនបារម្ភ V សម្ដែងការគោរពអស់ពីចិត្ត និងប្រកាសថាខ្លួនជាពីកូវីដហើយ

  • 2022-02-21 02:25:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ V បាន​ធ្វើបច្ចុប្បន្នភាព (Update) ស្ថានភាពពេល​នេះ​ ទៅដល់អ្នកគាំទ្រដែលតែងផ្ដល់ក្ដីស្រឡាញ់ ក្រោយលោកបាន​ឆ្លងជំងឺកូវីដ១៩ កាល​ពីសប្ដាហ៍មុន​។

កាលពីសប្ដាហ៍មុន BIGHIT MUSIC បាន​ប្រកាសថា V (BTS) បាន​ឆ្លងជំងឺកូវីដ១៩ ក្រោយមាន​អាការៈ ឈឺបំពង់កតិចៗហើយប្លែកក្នុងខ្លួន រួចទៅតេស្តក៏ស្រាប់តែចេញលទ្ធផល វិជ្ជមានកូវីដ។

ធម្មតាទេ នៅពេលដឹង​ថា​តារា​ជាទីស្រឡាញ់មានជំងឺ អ្នកគាំទ្រជា​ច្រើននាក់សម្ដែងការបារម្ភ និងជូនពរលោកឲ្យឆាប់ជាឡើងវិញ។ ដូច្នេះ​ Hashtag “GetWellSoonTaehyung” ក៏ស្រាប់តែបង្ហោះឡើងព្រោងព្រាតពេញបណ្ដាញសង្គម Twitter នៅប៉ុន្មានថ្ងៃចុងក្រោយ។ នេះជាអ្វីដែលគ្រប់គ្នាត្រូវធ្វើតបស្នងនឹងចិត្តស្រឡាញ់ដែល V ធ្លាប់ធ្វើដាក់​ពិសេស​រាល់ពេលគ្រប់គ្នាពិបាកចិត្ត តារាប្រុសម្នាក់នេះតែង​លើកទឹកចិត្តគ្រប់ពេល។

ក្នុងនាមជាអ្នកដែលគេបារម្ភ ដូច្នេះ V មុខជា​បាន​ឃើញហើយនូវសារលើកកម្លាំង​ចិត្តរបស់អ្នកគាំទ្ររបស់ខ្លួន ដូច្នេះ​លោកក៏បាន​ Update តបត្រឡប់ទៅវិញ ដើម្បីឲ្យអ្នកគ្រប់គ្នា​បាន​ធូរចិត្ត។

នៅលើ Instagram លោក​បាន​បង្ហោះ Story ជាវីដេអូប៉ុន្តែមិននិយាយទេ ដោយ​សរសេរថា៖ «អរគុណអ្នកគ្រប់គ្នា​សម្រាប់ការបារម្ភ ខ្ញុំលែងអីហើយ អរគុណដល់អ្នកទាំងអស់គ្នា»។

Story មួយទៀតនោះ សរសេរអក្សរអង់គ្លេសថា៖ «You’re sweet to worry have a good day»។

ទោះបីគិតមកដល់ពេល​នេះ BIGHIT MUSIC មិនទាន់​បានប្រកាសជា​ផ្លូវការ ប៉ុន្តែសាមីខ្លួន​បាន​បញ្ជាក់លើ Twitter ថា៖ «ខ្ញុំ​បាន​ជាស្រួលបួលហើយ»។

នេះ​សបញ្ជាក់ថា V តែង​នៅជិត ARMY ហើយតែងផ្ដល់ភាពជិតស្និទ្ធ និង​ចែករំលែកព័ត៌មាន​ផ្ទាល់ជាមួយអ្នកគាំទ្រគ្រប់ពេល៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់