• 2022-02-22 04:42:59
  • ព័ត៌មាន

ក្នុងថ្ងៃដ៏កម្រ​នេះ រឿងរ៉ាវជីវិត​ ពាក្យលើកទឹកចិត្ដខ្លួនឯងរបស់អ្នកសិល្បៈខ្លះ ត្រូវទម្លាយចេញឲ្យបានធូរទ្រូង

  • 2022-02-22 04:42:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សភាគច្រើនយល់ថា ថ្ងៃនេះ គឺជាថ្ងៃល្អ មានជោគជតារាសីខ្ពស់សម្រាប់ជីវិតរស់នៅ និងការរកស៊ី ព្រោះវដ្ដ នៃថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ឬគេអាចសរសេរ(22/02/2022)បាននោះ កម្រនឹងមាន។ ដោយឡែក នៅថ្ងៃនេះ ក៏មានតារាខ្លះបានបរិយាយរឿងរ៉ាវផ្ទាល់ខ្លួន និងជូនពរខ្លួនឯងក្នុងថ្ងៃនេះដែរ។

ជាក់ស្តែងតារាចម្រៀងស្រី ពេជ្រ សោភា បានចេញមុខមុនគេតាមបណ្ដាញសង្គមIG នៅថ្ងៃនេះ ដោយនិយាយថា៖ “សង្ឃឹមថានឹងជួបរឿងល្អៗ ជាតិនេះឆាក្ដៅហើយខ្ញុំ…តែយ៉ាងណាស៊ូៗ ដើម្បីគ្រួសារតទៀត។ ត្រូវចាំ ក្រគេមើលងាយណាស់ ចាប់ដៃគ្នាដាក់ទុន១០០០០ដុល្លារសិនបានហើយ គិតជារួម២០០០០ដុល្លារ ស្នេហាទុកសិន រកលុយទាន់ពេល”។

រីឯពិធីករ ប៉ែន ចំរុង វិញ និយាយថា 22/02/2022 ជាថ្ងៃល្អ ខែល្អ ឆ្នាំល្អ សូមសុខសប្បាយ រីករាយ សូមឲ្យគ្រួសាររបស់ខ្ញុំ ក៏ដូចជាគ្រួសារអ្នកទាំងអស់គ្នា ជួបតែសេចក្ដីសុខ សប្បាយរីករាយ ជៀសផុតពីជំងឺនានា និងរកស៊ីកាន់តែរីកចម្រើន។

ថ្ងៃនេះដែរ Da Pleng និយាយថា៖ “22/02/2022 សូមឲ្យជីវិត ខ្ញុំនឹងគ្រួសារខ្ញុំសុខចម្រើន។ រីករាយថ្ងៃកំណើត អាយដល លីដា ម៉ូនិច សូមឲ្យកាន់តែឆ្លាត រៀនពូកែ ឆាប់ធំ សុខភាពល្អ និងឆាប់បានច្រៀង”។

ចំណែកតារាស្រីពហុជំនាញ ខាត់ សុឃីម បញ្ចេញរូបថតក្នុងអតីតកាលជាច្រើនសន្លឹកក្នុងភាពជាអ្នកសិល្បៈផង និងជាអ្នករកស៊ីផងតាមបណ្ដាញសង្គម ដោយពាក្យមួយឃ្លាថា៖ "រីកចម្រើនម្ដងបន្ដិចៗ ក៏បានដែរ ឲ្យតែមិនបោះបង់"។

ស្រដៀងគ្នានេះដែរ តារាសម្ដែងស្រីវ័យក្មេង កុសម៉ា លីនដា បង្ហាញរូបថតពីរសន្លឹកដោយមានភ្ជាប់ពាក្យថា៖ "ថ្ងៃខែឆ្នាំគូដ៏កម្រ 22.02.2022 សូមឲ្យខ្ញុំឆាប់មានគូដ៏ល្អដូចអ្នក...សាធុ សាធុ សាធុ។ សូម្បីតែអ្នកនៅខាងក្រោយខ្នងក៏គេមានគូដែរ”៕

ជិន សុភ័ក្ដ្រ

មតិយោបល់