• 2022-02-22 07:40:13
  • ព័ត៌មាន

ជួបគ្នាថ្ងៃនេះ ស្រាប់តែធ្លាយចម្លើយពិតទាក់ទងការវិលចូលសិល្បៈវិញ ឬអត់​ របស់តារាស្រីទាំងបីដួង

  • 2022-02-22 07:40:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងស្រីល្បីឈ្មោះនៅអំឡុងទសវត្ស២០០០ ចំនួន៣ ដួង គឺអ្នកនាង សារ៉ាយ សក្ខណា អ្នកនាង ដាញ់ ម៉ូលីកា និងអ្នកនាង កែវ ពេជ្រពិសី កំពុងជួបជុំគ្នាបង្កើតបរិយាកាសដ៏សប្បាយរីករាយមួយនៅរមណីយដ្ឋានភ្នំប្រសិទ្ធិ។

យោងតាមគណនីFacebook របស់អ្នកនាង សារ៉ាយ សក្ខណា នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ តារាទាំង៣ដួងដែលពេលនេះខ្លះមានកូនម្នាក់១ និងខ្លះ២ទៅហើយនោះ នៅតែរក្សាមិត្ដភាពពួកគេបានយ៉ាងល្អក្នុងរយៈពេលប្រមាណ២០ឆ្នាំមកនេះ។

តាមការសង្កេត សម្រេស់តារាស្រី កែវ ពេជ្រពិសី នៅតែស្រស់ស្អាត ប៉ុន្ដែពេលនេះនាងហាក់ខ្លាចកាមេរ៉ាណាស់ សូម្បីតែកាមេរ៉ាទូរស័ព្ទ ព្រោះព្រោះគីឡូអ្នកនាងឡើងមិនធម្មតា បន្ទាប់ពីសម្រាលបានកូនប្រុសម្នាក់ដែលជាចំណងដៃរួមឈាមរបស់នាងជាមួយស្វាមីដែលជាអនិកជនខ្មែររស់នៅប្រទេសកាណាដា។

ចំណែកតារាស្រី ដាញ់ ម៉ូលីកា វិញក៏សម្រស់ស្រស់ស្អាតមិនចាញ់តារាស្រីៗស្រកក្រោយប៉ុន្មានដែរ ហើយអ្នកនាងក៏ធ្លោយមាត់ឆ្លើយទៅនឹងសំណួររបស់អ្នកគាំទ្រដែលសួរថា តើIdol ទាំង៣ នឹងចាប់អាជីពសម្ដែងឡើងវិញទេ? អ្នកនាងក៏ឆ្លើយភ្លាមថា៖ “មិនមែនមុខលុយទេ…តែបើត្រូវថ្លៃថតទៀត"។

រីឯអ្នកនាង សារ៉ាយ សក្ខណា ក្នុងនាមជាម្ចាស់ផ្ទះដែលមិត្ដភក្ដិទាំងពីរបានទៅលេងដល់ហាងលក់ដូររបស់ម្ដាយដល់រមណីយដ្ឋានភ្នំប្រសិទ្ធិនោះ ក៏អះអាងថា ត្បិតថាគ្រួសារទាំងបីរស់នៅផ្ទះដោយឡែក និងឆ្ងាយពីគ្នា ប៉ុន្ដែទំនាក់ទំនងល្អពួកនាងនៅតែមានដដែល។

តារាសម្ដែងស្រីទាំងបីដួងដែលប្រែឈ្មោះពីកញ្ញា ទៅជាអ្នកម៉ាកវ័យវៃឆ្លាតវិញនោះ សុទ្ធតែមានស្វាមីអនិកជន និងបានចេញទៅរស់នៅក្រៅប្រទេស ហើយថ្ងៃនេះពួកគេបាននាំស្វាមី ព្រមទាំងកូនជួបជុំគ្នាសប្បាយនៅស្រុកខ្មែរ ហើយពួកគេក៏មានគម្រោងចេញទៅក្រៅប្រទេសវិញក្នុងពេលឆាប់នេះដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់