• 2022-02-23 00:30:00
  • ព័ត៌មាន

ចង់ក្លាយជាមនុស្សមានសំណាងក្នុងរឿងស្នេហាទេ? នេះជាអាថ៌កំបាំងបង្កើតក្ដី​សុខរបស់ ម៉ារីម៉ា

  • 2022-02-23 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ប្រុស​ស្រី​២រូប ដែល​ប្រជាជន​កម្ពុជា​តែង​ហៅ​ថា​ Dingdong Dantes (សូជីអូ) និង ​Marian Rivera (ម៉ារីម៉ា) គឺ​ជា​គូស្នេហ៍​តារា​គំរូ​​ប្រចាំ​ប្រទេស​ហ្វីលីពីន​ ដែល​បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​លួច​ច្រណែន​ សរសើរ​នឹង​ស្នេហា​ភក្ដី​របស់​អ្នក​ទាំង​ ២​ជា​ខ្លាំង។

បន្ទាប់​ពី​ផ្ដើម​ស្នេហ៍​នឹង​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ ក្ដី​ស្រឡាញ់​ដែល​អ្នក​ទាំង​២​មាន​ឲ្យ​គ្នា​ កាន់​តែ​មាន​ទំហំ​ធំធេង​ បើ​ទោះ​មាន​កូន​ ២ ទៅ​ហើយ​ក្ដី ខុស​ពី​ប្ដី​ប្រពន្ធ​ផ្សេងទៀត។ កត្តា​នេះបាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ហាក់​ចង់​ដឹង​ពី​គន្លឹះ​ថែ​រក្សា​ចំណង​ស្នេហ៍​ឲ្យ​នៅ​ស្ថិតស្ថេរ​ដូច​ពួកគេ​ណាស់។

ឆ្លើយ​តប​នឹង​ចម្ងល់​នេះ​ Marian Rivera ឬម៉ារីម៉ា ​និយាយ​ថា៖ "ខ្ញុំ​ជឿថា​ ស្នេហា​មិន​មែន​កើត​ចេញ​ពី​មនុស្ស​តែ​ម្នាក់​នោះ​ទេ ទាល់​តែ​មនុស្ស​២​នាក់​បង្កើត​រួម​គ្នា​ ទើប​វា​អាច​ក្លាយ​ជា​ក្ដី​ស្រឡាញ់​ពិត​ប្រាកដ។ ជា​បទ​ពិសោធ​ខ្ញុំ​ផ្ទាល់​ ប្រសិន​បើ​ស្រឡាញ់​មនុស្ស​ម្នាក់​ ​យើងត្រូវ​តែ​ហ៊ាន​ប្ដូរ​ផ្ដាច់​ ប្រគល់​ក្ដី​ស្រឡាញ់​ ឥត​លាក់​លៀម​ទៅ​កាន់​ម្នាក់នោះ ដូចនេះ​ទើប​ចុង​បញ្ចប់​យើង​មិន​ស្ដាយ​ក្រោយ”។

ទោះ​ជា​យ៉ាង​ណា​សុភមង្គល​ពិត​ប្រាកដ​ ត្រូវ​តែ​កើត​ចេញ​ពី​ភាគី​ទាំង​សង​ខាង​ ហើយ​ច្បាស់​ណាស់​ជីវិត​ស្នេហា​ តែង​តែ​មាន​រឿង​រ៉ាវ​ល្អក់កករ​ ប៉ុន្តែ​វា​នឹង​នៅ​តែ​រស់រាន​ ដរាប​ណា​ដៃគូ​ទាំង​២​ចេះ​យល់​ពី​គ្នា​ និង​អត់ឱន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

សម្រាប់​ប្ដី​ប្រពន្ធ​ សូជីអូ ម៉ារីម៉ា​ និង​កូន​ប្រុសស្រី​វិញ​តែង​ផ្ដល់​ភាព​កក់ក្ដៅ​ឲ្យ​គ្នា​ និង​ឆ្លៀត​ចំណាយ​ពេល​មាន​តម្លៃ​ជាមួយ​គ្នា​ក្នុង​ឱកាស​ពិសេស​ជានិច្ច ហើយ​នេះ​ក៏​ជា​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​រឹត​ចំណង​សុភមង្គល​ក្នុង​គ្រួសារ​ដែរ៕

អត្ថបទ៖ ធារី

មតិយោបល់