• 2022-02-23 07:37:55
  • ព័ត៌មាន

អ្នកគាំទ្រភ័យបុកពោះក្រោយ ជា សុវណ្ណនរាហ៍ បង្ហាញតេស្ដក្រហមពីរឆ្នូតស្មានតែកូវីដ១៩

  • 2022-02-23 07:37:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងឆ្នើមលោក ជា សុវណ្ណនរាហ៍ ធ្វើឱ្យមហាជនភ័យបុកពោះ និងមានការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់តារារូបនេះបង្ហាញតេស្ដក្រហមពីរឆ្នូតកាលពីប៉ុន្មានម៉ោងមុននេះ។

នៅប៉ុន្មានម៉ោងមុននេះ ជា សុវណ្ណរាហ៍ បង្ហោះរូបថតមួយសន្លឹកនៅលើហ្វេសប៊ុកផ្លូវការ ដែល បង្ហាញច្បាស់ៗ ឥតលាក់លៀមអំពីលទ្ធផលតេស្ដមានក្រហមពីរឆ្នូតធ្វើឱ្យអ្នកគាំទ្រភ័យមួយរំ ពេចស្មានតែកម្លោះរូបនេះធ្វើតេស្ដវិជ្ជមានកូវីដ១៩។

ជាការពិតនេះមិនមែនជាលទ្ធផលតេស្ដវិជ្ជកូវីដ១៩នោះទេ គឺតេស្ដដែលបង្ហាញក្រហមពីរឆ្នូត សុវណ្ណនរាហ៍ កាន់នៅដៃក្នុងស្ថានភាពញញឹមស្រស់នេះគឺជាតេស្ដ អង់ទីក័រ ប៉ុណ្ណោះ។

ជា សុវណ្ណនរាហ៍៖ “សុំPublic… ខ្ញុំ២ឆ្នូតហើយបងប្អូនក្រហមឡើងដិត”។

កាលដែលបង្ហោះរូប និងភ្ជាប់ជាមួយ Caption នេះគ្រាន់តែជាចេតនាលេងសើចរបស់កម្លោះ សង្ហារូបនេះ ទៅកាន់អ្នកគាំទ្រជាទីស្រលាញ់ប៉ុណ្ណោះ ពោលគឺលោកមិនមានបញ្ហាសុខភាពអ្វីនោះទេ វាគ្រាន់តែជាតេស្ដ អង់ទីក័រ៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់