• 2022-02-23 10:25:00
  • ព័ត៌មាន

មិនមែនចេះតែសហការទេណា៎! BTS x STONEHENgE រួមគ្នាបង្កើតស៊េរី «ខ្សែក» ក្នុងបំណងពិសេសបំផុត

  • 2022-02-23 10:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BTS គឺជា​ក្រុម​ចម្រៀង​ដែល​មាន​វត្តមាន​សហការជារឿយៗជាមួយ​នឹងក្រុមហ៊ុន Brand ល្បីៗលំដាប់​ពិភពលោក ហើយក្នុង​នោះ​ដៃគូទាំងនោះ ក៏មាន​ក្រុមហ៊ុនគ្រឿងអលង្ការ STONEHENgE ដែរ។

STONEHENgE គឺជា​ក្រុមហ៊ុនគ្រឿងអលង្ការដ៏ធំរបស់ប្រទេសកូរ៉េ ដែល​មាន​ការ​ទទួល​ស្គាល់ជា​សកល ក្រោយបង្ហាញ​មុខជា​ផ្លូវការ​កាលពីឆ្នាំ ២០០៨ មកម្ល៉េះ។ ប្រវត្តិនៃដំណើរការរបស់ Brand មួយ​នេះ​ពិតជា​មិនធម្មតាឡើយ ដោយបាន​ចាប់ដៃសហការជាមួយនឹង​បុគ្គលល្បីជា​ច្រើន​នាក់តាំងពីតារាសម្ដែង តារាចម្រៀងជាដើម។

សម្រាប់ការចាប់ដៃគ្នារវាង BTS និង STONHENgE វិញ​ គឺ​ផ្ដើម​តាំង​ពីខែឧសភា ឆ្នាំ ២០២០មកម្ល៉េះ។ ពួកគេ​បាន​បង្ហាញចេញនូវ Project ថ្មីរួមគ្នាមានឈ្មោះថា "Moment of Light” ដោយក្នុងនោះ​រួមមាន​ខ្សែក ៣ប្រភេទ «Birth», «Destiny» និង «Coexist»

ប្រភេទ «Birth»
ប្រភេទ «Destiny»
ប្រភេទ «Coexist»

មិនមែន​បង្កើតឲ្យបាន​រួចនោះទេ ព្រោះ​អ្វីដែល​ជា​កត្តាសំខាន់ក្នុងការសហការចេញលក់ខ្សែកនេះ គឺពួកគេមាន​គោលបំណង​បញ្ជូនសារបង្កប់ក្នុងគ្រឿងអលង្ការ សម្រាប់មនុស្សគ្រប់គ្នាក្នុងការ​ស្វែង​រក​តម្លៃជីវិត និង​ការបង្ហាញនូវភាពអស្ចារ្យដែលម្នាក់ៗអាច​បង្ហាញ​ទៅកាន់ពិភពលោក។

ដោយឡែក​ឈាន​ដល់ឆ្នាំ ២០២២នេះ រឿង​អស្ចារ្យសម្រាប់​ប្រជាជន​កម្ពុជាកម្ពុជា ពិសេស​ ARMY (ក្រុមអ្នកគាំទ្រ BTS) មាន​ឱកាសពិសេស ដោយពួកគេ​លែងពិបាក​ក្នុងការរក​ទិញគ្រឿងអលង្ការរបស់ BTS និង STONEHENgE ទៀតហើយ ព្រោះ sabay បាន​ទទួលសិទ្ធិផ្ដាច់មុខក្នុងការ​នាំយកផលិតផលគ្រឿងអលង្ការនេះ​មក​លក់នៅកម្ពុជាហើយ។ ដូច្នេះ​វា​បានផ្ដល់ជាភាពងាយស្រួលសម្រាប់គ្រប់គ្នា បើសិនជាមាន​ចំណាប់អារម្មណ៍ ឬ​ចង់ក្លាយជាម្ចាស់ខ្សែកបង្កប់អត្ថន័យជីវិតនេះ។

ក្នុងការទាក់ទងសួរព័ត៌មាន អ្នកអាច Chat សួរ គ្រប់ Page របស់ Sabay ឬទាក់ទងតាមលេខទូរសព្ទ 087877873

(បញ្ជាក់៖ រាល់កុម៉្មងទាំងអស់គឺក្នុងលក្ខខណ្ឌ Pre-Order)

មតិយោបល់