• 2022-02-24 02:16:14
  • ព័ត៌មាន

Park Seo Joon កើតកូវីដនឹងគេហើយ តែមកទល់ពេល​នេះមិនទាន់លេចហេតុភេទអ្វីទេ

  • 2022-02-24 02:16:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ​ ផលិតកម្ម Awesome ENT របស់តារាសម្ដែង Park Seo Joon ទើបបាន​ចេញសេចក្ដី​រាយការណ៍បញ្ជាក់ថា​លោក​បាន​ឆ្លងជំងឺកូវីដ១៩។

ផ្អែក​តាម​សេចក្ដីរាយការណ៍របស់ផលិតកម្មបាន​ឲ្យដឹងថា៖ «Park Seo Joon បាន​ឆ្លងកាត់ការធ្វើតេស្តជំងឺកូវីដ១៩ បាន​យ៉ាងជាប់លាប់ ដោយប្រើឧបករណ៍តេស្តដោយខ្លួនឯង មុនចេញដំណើរទៅថតម្ដងៗ ហើយកាលពីសប្ដាហ៍មុន មុនពេល​ចេញ​ទៅធ្វើការ លោកបាន​តេស្តទៅក៏ស្រាប់តែចេញលទ្ធផលវិជ្ជមាន។ ក្រោយមក​នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ លោកបាន​ទៅធ្វើតេស្តតាមម៉ាស៊ី PCR ហើយក៏ចេញលទ្ធផលផ្លូវការ វិជ្ជមានមែន»

ផលិតកម្ម Awesome ENT ក៏នៅ​បាន​បន្ថែម​ដែរថា​ Park Seo Joon បាន​ចាក់វ៉ាក់សាំងគ្រប់ ៣ដូសរួចហើយ រួម​ទាំង​វ៉ាក់សាំងដូសជម្រុញផងដែរ។ បច្ចុប្បន្ន​ លោក​មិនមាន​អាការអ្វីធំដុំនោះទេ។

យ៉ាង​ណា​មិញ លោក​នឹង​បញ្ចប់ការសម្រាក​ព្យាបាល ដោយធ្វើចត្តាឡីស័កនៅ​ថ្ងៃទី២៥ ខាងមុខនេះ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់