• 2022-02-24 02:39:40
  • ព័ត៌មាន

មហាទឹកចិត្ដសប្បុរស! សុខ រ៉ាស៊ី រំជួលចិត្ដទប់ទឹកភ្នែកមិនជាប់ចំពោះការបរិច្ចាគដ៏កម្ររបស់ជនពិការម្នាក់

  • 2022-02-24 02:39:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ នៃជំងឺរលាកស្រោមខួរក្បាលរបស់តារាសម្ដែង និងចម្រៀងប្រុស អៀង ចេនឡា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត មានសិល្បករ-សិល្បការិនី ចូលរួមបរិច្ចាគជាបន្ដបន្ទាប់ ដើម្បីសម្រាលបន្ទុកព្យាបាលជំងឺរបស់តារារូបនេះ។

ប៉ុន្ដែអ្វីដែលមហាជនភ្ញាក់ផ្អើល រហូតដល់ប្អូនបង្កើតរបស់អ្នកជំងឺ គឺលោក សុខ រ៉ាស៊ី រំជួលចិត្ដ ទប់ទឹកភ្នែកមិនបាននោះ គឺការបរិច្ចាគដ៏កម្រមួយរបស់ជនពិការចំពោះបងប្រុសរបស់ខ្លួន។ ល្ងាចមិញនេះ ពិធីករ សុខ រ៉ាស៊ី បានសរសេរនៅលើគណនីFacebook របស់លោកថា៖ “ទប់ទឹកភ្នែមិនបានទេ ហេតុអីបងជួយបងខ្ញុំ ទាំងខ្លួនកំពុងលំបាកបង”។

លោក សុខ រ៉ាស៊ី មិនបានបញ្ជាក់ពីទំហំទឹកប្រាក់ដែលបុរសពិការដៃជើងម្នាក់នេះបរិច្ចាគទេ ប៉ុន្ដែក្រោយពីលោកទម្លាយទឹកចិត្ដសប្បុរសជនពិការដែលប្រើFacebook ឈ្មោះSotheara KH តាមបណ្ដាញសង្គមក៏មានអ្នកចូលកោតសរសើរនូវទឹកចិត្ដជ្រះថ្លារបស់លោថា “ទោះគាត់ពីការពិតមែនតែគាត់នៅមានទឹកចិត្ដស្រឡាញ់អ្នកសិល្បះអំពើល្អរបស់គាត់មិនសាបសូន្យទេ”។ រីឯអ្នកខ្លះទៀតនិយាយថា “ទឹកចិត្ត គាត់ មិនក្រ ទេ ពិបាករកមនុស្សដូចគាត់ណាស់”៕

ជិន សុភ័ក្ដ្រ

មតិយោបល់