• 2022-02-24 07:22:32
  • ព័ត៌មាន

ក្ដៅៗ តារារ៉េបដ៏ល្បី Ricky Rick ចងកសម្លាប់ខ្លួនទំនងជាស្ត្រេសដល់កម្រិត ទុកកូនតូច ២នាក់ឲ្យនៅកំព្រា

  • 2022-02-24 07:22:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានសេចក្ដីរាយការណ៍មកថា​ តារា​រ៉េបអាហ្វ្រិក Ricky Rick បាន​ទទួលមរណភាព​ហើយ​នៅអាយុ ៣៤​ឆ្នាំ ហើយដំណឹង​នេះ​បង្កជាការតក់ស្លុក​ខ្លាំង​បំផុត។

ផ្អែក​តាម​បណ្ដាញ​សារព័ត៌មាន​បាន​បញ្ជាក់​ថា​ Ricky Rick ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ថា​បានធ្វើអត្តឃាត ដោយចងកខ្លួនឯងនៅផ្ទះ កាល​ពីព្រឹក​ព្រលឹម ថ្ងៃទិ២៣ ខែកុម្ភៈ (ម៉ោងក្នុងតំបន់)។ គ្រប់គ្នា​បាន​ព្យាយាមជួយសង្គ្រោះដែរ ប៉ុន្តែគួរ​ឲ្យស្ដាយ លោកបាន​ផុតដង្ហើមទៅហើយ ពេល​ដឹក​ទៅ​មន្ទីរពេទ្យ។ មិត្តភ័ក្ត និងក្រុមគ្រួសារមិនចង់ជឿទេ ថា​តារា​រ៉េប​រូប​នេះ​ដាច់ចិត្តឃ្លាតពី​លោកនេះ​ក្នុង​ពេល​ដ៏លឿន​បែប​នេះ។

អ្វី​ដែល​គួរ​ឲ្យចាប់អារម្មណ៍គឺនៅ​ប៉ុន្មាន​ម៉ោង​មុន​លោកធ្វើអត្តឃាត  Ricky Rick បាន​បន្សល់ទុក​នូវ​សារដែល​បង្ហោះ​លើ Twitter ដោយបាន​សរសេរថា៖ «ខ្ញុំ​នឹង​ក្លាយជា​បុរសខ្លាំងជាថ្មី ទឹក​ដីនេះ​នៅ​តែជាផ្ទះ​របស់ខ្ញុំ»។ ឃើញហើយមហាជន​កាន់តែក្តុកក្តួល ដោយសារ​នេះ​គឺជា​សារបែបលើកទឹក​ចិត្តក្នុងន័យវិជ្ជមាន តែលោកតែបែរជាគិតខ្លីទៅវិញ។

ទាក់ទង​នឹង​មូលហេតុពីក្រោយការស្លាប់វិញគឺ​ មិនទាន់មានការបញ្ជាក់​ ឬដឹង​ច្បាស់​នៅឡើយទេ ប៉ុន្តែប្រភពភាគ​ច្រើន​បាន​និយាយថា​ មុនឈាន​ដល់សម្លាប់ខ្លួន តារា​រ៉េប​រូបនេះ​ បាន​រងវិបត្តិដោយសារសម្ពាធផ្លូវចិត្ត។ ដូចកាលពីធ្វើបទសម្ភាស​កាល​ពីឆ្នាំ ២០២០ Ricky Rick បាននិយាយថា​ខ្លួនមានជំងឺបាក់ទឹកចិត្ត និងតែង​មាន​ការ​តឹង​តែង​ខ្លាំង​ឡើង ក្រោយមរណភាព​ឪពុក។​

មិនចប់ត្រឹម​នេះ​ទេ មាន​ករណី​គ្រោះថ្នាក់ចរាចរណ៍ លោក​ត្រូវ​បាត់បង់មិត្តល្អ ២នាក់ទៀត ជាហេតុលោកកាន់តែពិបាកចិត្ត។

Riky Rick កើតនៅឆ្នាំ ១៩៨៧ គឺជាតារាចម្រៀងរ៉េបដ៏ល្បីល្បាញ ហើយក៏ជាស្ថាបនិកនៃមហោស្រពតន្ត្រី Hip-Hop ”Cotton Fest 2019"។ ដូចដែលបានរំពឹងទុក ព្រឹត្តិការណ៍នេះនឹងប្រារព្ធឡើងនៅថ្ងៃទី ១៩​និង២០ ខែមីនា ប៉ុន្តែរឿងដែលគ្មាននរណាម្នាក់ស្មានដល់គឺ Riky ចាកចេញទៅមុនលឿនបេកហើយ។ យ៉ាងណាមិញ មុនពេលស្លាប់ តារារ៉េបប្រុសរូបនេះបានរៀបការ និងមានកូនតូចៗចំនួន ២នាក់។៕

ប្រភព៖ Kenh14

មតិយោបល់