• 2022-02-24 08:46:40
  • ព័ត៌មាន

ស្ញើចសរសើរ! បុរសជនជាតិម្នាក់ស្រែកច្រៀងបទ Time To Rise បញ្ចេញសំនៀងភាសាខ្មែរយ៉ាងច្បាស់ៗ

  • 2022-02-24 08:46:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជននិយមប្រើប្រាស់បណ្ដាញសង្គម ហាក់ភ្ញាក់ផ្អើលខ្លាំងតែម្ដងបន្ទាប់ពីបានឃើញ គណនីហ្វេសប៊ុកជនបរទេសម្នាក់បង្ហោះវីដេអូចម្រៀង Cover Song របស់កំពូលតារារ៉េប វណ្ណដា បញ្ចេញសំនៀងជាភាសាខ្មែរច្បាស់ ថែមទាំងពីរោះខ្លាំងទៀតផង។

នៅមុននេះគណនីហ្វេសប៊ុកជនបរទេសម្នាក់ឈ្មោះ យូយ៉ាយ Uriah Lyford បានបង្ហោះវីដេ ខ្លីមួយជាមួយនិងបុរសជនជាតិដែលត្រូវជាមិត្តខ្លួនជាជនបរទេសដូចគ្នា បង់កក្រមាខ្មែឈរ បកស្រាយបទចម្រៀង Time to Rise របស់ វណ្ណដា។ ជាហេតុធ្វើឱ្យគ្រប់គ្នាបើកភ្នែកធំៗ នឹកស្មានមិនដល់ថា បុរសជាជនបរទេសរូបនេះអាចបកស្រាយ និងរ៉េបបានយ៉ាងពីរោះ មិនតែប៉ុណ្ណោះលោកថែម ទាំងបញ្ចេញសំនៀងជាភាសាខ្មែរច្បាស់ៗ មិនគួរឱ្យជឿសោះឡើយ ថាលោកមានសមត្ថភាពពូកែយ៉ាងដូច្នេះ។

ផ្អែកលើសមត្ថភាពប៉ុនប្រសប់របស់បុរសរូបនេះ ធ្វើឱ្យមហាជនលាន់មាត់សរសើ និងចែក រំលែកវីដេអូនេះគ្រប់គ្នាតែម្ដង៕

ទស្សនាវីដេអូ Cover Song Time to Rise ពីជនបរទេសដូចតទៅ៖

អត្ថបទ៖ PAV SREY PICH

មតិយោបល់