• 2022-02-25 02:18:37
  • ព័ត៌មាន

ពីម្សិលមិនទាន់ច្បាស់ ពេលនេះចេញសេចក្ដីប្រកាសផ្លូវការថា Yoon Chan Young ឆ្លងកូវីដហើយ

  • 2022-02-25 02:18:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ តារា​សម្ដែង Yoon Chan Young បាន​ធ្វើតេស្តកូវីដដោយខ្លួនឯង​ មុនត្រៀមខ្លួនចូលរួមកម្មវិធី "Knowing Bros” របស់ទូរទស្សន៍ JTBC ដែលគ្រោងនឹង​ថតវគ្គពិសេសរឿង «All Of Us Are Dead» ជាមួយនឹង​តួ​ក្នុងរឿងខ្លះ ជាមួយនឹងតារារបស់កម្មវិធី។ ក្រោយពីតេស្តរួច ស្រាប់តែចេញលទ្ធផលមក​បញ្ជាក់ថា​ Chan Young ឆ្លងជំងឺកូវីដ១៩ ហើយភ្លាមៗលោកក៏សម្រេចផ្អាក​រាល់សកម្មភាព​ថតទាំង​ស្រុងតែម្ដង។

ដោយឡែក​ឈាន​ចូលព្រឹក​ថ្ងៃទី២៥ ខែកុម្ភៈនេះ​ ផលិតកម្ម​របស់ Yoon Chan Young ក៏​បាន​ប្រកាស​ថា​តារា​ប្រុស​រូបនេះ​បាន​ទៅធ្វើតេស្ត PCR រួចហើយ ហើយលទ្ធផល​ពិតជា​វិជ្ជមាន​កូវីដមែន។

គួរដឹងដែរ​ថា​ ថ្មីៗនេះ Yoon Chan Young បាន​ទៅ​ថត​កម្មវិធី​ថ្មី​ "The Sixth Sense 3” របស់ប៉ុស្តិ៍ tvN ក្នុងនាម​ជា​ភ្ញៀវកិត្តិយស។ ក្រោយមក​ភ្លាមៗក៏មាន​ព័ត៌មាន​ថា​ទាំងផលិតករកម្មវិធី និងតួក្នុងកម្មវិធីមាន​ Lee Sang Yeob, Mijoo​ និង Jessi សុទ្ធតែកើតកូវីដទាំងអស់៕

ប្រភព៖ Soompi អត្ថបទ៖ ធារី

មតិយោបល់