• 2022-03-01 05:57:10
  • ព័ត៌មាន

សមាជិកក្រុម LOONA ៨នាក់ទៀហើយតេស្តវិជ្ជមានកូវីដ១៩

  • 2022-03-01 05:57:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិកក្រុម LOONA បន្ថែមចំនួនប្រាំបីនាក់បានធ្វើតេស្តវិជ្ជមានកូវីដ១៩ នេះបើយោងតាមការធ្វើ តេស្ត PCR ជាបន្តបន្ទាប់ដែលធ្វើឡើងចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈដល់ថ្ងៃទី ១ ខែមីនា។

នៅថ្ងៃទី ១ ខែមីនា KST ទីភ្នាក់ងារ Block Berry Creative របស់ LOONA បានផ្តល់ព័ត៌មានថ្មីៗអំពីលទ្ធផលតេស្ត PCR របស់សមាជិកក្រុម បន្ទាប់ពីសមាជិក HaSeul, YeoJin និង ViVi បានធ្វើតេស្តវិជ្ជមានកូវីដនៅថ្ងៃទី ២៦ ខែកុម្ភៈ។

បន្ទាប់ពីការធ្វើតេស្ត PCR ដែលធ្វើឡើងចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី ១ ខែមីនា សមាជិក HeeJin, Kim Lip, JinSoul, Choerry, Yves, Chuu, Go Won និង Olivia Hye បានទទួលលទ្ធផលតេស្តវិជ្ជមាន។

រហូតមកដល់ពេលនេះ សមាជិក LOONA តែមួយគត់ដែលមិនទាន់ធ្វើតេស្តវិជ្ជមានគឺ HyunJin៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ Pav Sreypich

មតិយោបល់