• 2022-03-03 01:52:54
  • ព័ត៌មាន

ហ្សូណូ និងសិល្បករកម្ពុជាដទៃទៀត​ កំពុងសម្លឹងមើលវិស័យអចលនទ្រព្យ

  • 2022-03-03 01:52:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ តារាល្បីៗ និងមានប្រជាប្រិយភាពជាច្រើនក្នុងប្រទេសកម្ពុជាបានចាប់អារម្មណ៍ក្នុងវិស័យអចលនទ្រព្យ ខណៈពេលចរន្តនៃវិស័យនេះកំពុងមានការរីកចម្រើនគួរជាទីចាប់អារម្មណ៍។

ក្នុងនោះផងដែរ លោក ហ្សូណូ ដែលជាតារាចម្រៀងមានឈ្មោះល្បីក្នុងផលិតកម្មហង្សមាស ក៏កំពុងបោះជំហ៊ានក្នុងវិស័យអចលនទ្រព្យដែលជាវិស័យចម្បងរបស់កម្ពុជា។ កន្លងទៅនេះលោកបាន ចុះហត្ថលេខាធ្វើជាទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុនអចលនទ្រព្យល្បីឈ្មោះមួយ គឺក្រុមហ៊ុនបូរ៉ាទីណូ ដែលបានកំពុងធ្វើប្រតិបត្តិការក្នុងវិស័យអចលនទ្រព្យកម្ពុជាយ៉ាងមមាញឹកផងដែរ។

តាមរយៈការសន្ទនាជាមួយលោក ហ្សូណូ លោកបានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងដែលបានសហការជាមួយក្រុមហ៊ុនបូរ៉ាទីណូ។ មានហេតុផលជាច្រើនដែលខ្ញុំពេញចិត្ត និងសម្រេចចិត្តធ្វើការជាមួយក្រុមហ៊ុនបូរ៉ាទីណូ ដូចជាផ្នែកសេវាកម្ម ពួកគាត់មានច្រើនជម្រើសសម្រាប់បងប្អូន។ ម្យ៉ាងវិញទៀត ខាងក្រុមហ៊ុនបូរ៉ាទីណូបានផ្តល់នូវទំនុកចិត្ត ការជឿជាក់ខ្ពស់ដល់អតិថិជន»។

លោក ហ្សូណូ ក៏បន្តទៀតថា៖ «អ្វីដែលរំភើបជាងហ្នឹងទៀតនោះ គឺខ្ញុំក៏បានចូលរួមជាមួយក្រុមហ៊ុនបូរ៉ាទីណូដើម្បីកសាងក្តីស្រមៃសម្រាប់ប្រជាពលរដ្ឋ ពិសេសសម្រាប់យុវវ័យដែលមានបំណងចង់មានផ្ទះផ្ទាល់ខ្លួននៅចំកណ្តាលបេះដូងនៃទីក្រុងរបស់យើង។ ខ្ញុំធ្លាប់គិតពីប្រភេទផ្ទះដែលនៅជាន់លើចំកណ្តាលទីក្រុង ចង់រកទិញមកស្នាក់ឬរកស៊ីក៏ពិបាក ឥឡូវបានស្គាល់ និងធ្វើការជាមួយក្រុមហ៊ុនបូរ៉ាទីណូ ទទួលបានការងារកាន់តែច្រើននាឆ្នាំ ២០២២នេះ»។

មិនត្រឹមតែលោក ហ្សូណូ នោះទេ កញ្ញាមីណា ដែលជាតារាវ័យក្មេងមានទេព្យកោសល្យក្នុងផ្នែកច្រៀង រាំ និងសម្តែងក៏បានចូលរួមជាមួយក្រុមហ៊ុនបូរ៉ាទីណូ ជាអ្នកតំណាងកិត្តិយសក្នុងវិស័យអចលនទ្រព្យផងដែរ។ រីឯ កម្លោះសង្ហា លោក Van Rothanak Monoroum ដែលជាស្ថាបត្យករ និងពិធីករផ្នែកកីឡាដ៏មានប្រជាប្រិយភាព ក៏មិនប្រងើយកន្តើយក្នុងវិស័យអចលនទ្រព្យនេះផងដែរ។ លោកបានទទួលយកក្រុមហ៊ុនបូរ៉ាទីណូ ជាដៃគូសហការក្នុងនាមជាអ្នកតំណាងកិត្តិយសប្រចាំក្រុមហ៊ុនបូរ៉ាទីណូផងដែរ។

ក្រុមហ៊ុនបូរ៉ាទីណូ ជាក្រុមហ៊ុនអចលនទ្រព្យមានទស្សនៈវិស័យខ្ពស់ក្នុងការផ្តល់សេវាទិញ លក់ និងជួលអចលនទ្រព្យរួមមាន ផ្ទះល្វែង ផ្ទះជាន់លើ ផ្ទះអាជីវកម្ម ផ្ទះវីឡា និងខុនដូរនៅកណ្តាលទីក្រុង ក្នុងរាជធានីភ្នំពេញ។ ក្នុងចក្ខុវិស័យដ៏រឹងមាំ និងផ្អែកលើលក្ខណៈពិសេសជាច្រើន ក្រុមហ៊ុនបូរ៉ាទីណូ បានប្រកាន់នូវគុណតម្លៃខ្ពស់ ដើម្បីបំពេញនូវក្តីស្រមៃរបស់អតិថិជន ដែលមានបំណងចង់បានគេហដ្ឋានផ្ទាល់ខ្លួនក្បែរកន្លែងការងារ ឬប្រកបរបរក្នុងតម្លៃសមរម្យ និងលក្ខខណ្ឌកាន់តែប្រសើរនោះ បូរ៉ាទីណូ ជាជម្រើសតែមួយគត់ដែលមិនត្រូវមើលរំលង។

ផ្អែកលើបទពិសោធចាស់វស្សា ដែលមានគោលដៅ និងជំនាញច្បាស់លាស់លើវិស័យអចលនទ្រព្យ ហើយផ្តោតលើអចលនវត្ថុបែបជាអាផាតមិន និងផ្ទះជាន់លើ (Upper flat) ក្រុមហ៊ុនបានសម្រិតសម្រាំង និងរៀបចំកែច្នៃ តុបតែងលម្អដោយអភិរក្សហើយដាក់លក់ទៅវិញជាមួយតម្លៃសមល្មមនឹងជីវភាព សមត្ថភាពហិរញ្ញវត្ថុប្រជាពលរដ្ឋយើង ជាមួយជម្រើសនៃការបង់ងាយស្រួលជាមួយក្រុមហ៊ុនទៀតផង។

ក្នុងនោះក្រុមហ៊ុនបូរ៉ាទីណូ បានបំរើនូវសេវាជូនអតិថិជន ដូចជា៖ ១. ប្រមូលទិញនិងរៀបចំកែច្នៃលក់ទៅវិញលើទីផ្សារក្នុងតម្លៃនិងលក្ខខណ្ឌបត់បែនពិសេស ២. សេវាប្រឹក្សាលើការទិញ លក់ ឬជួលប្រកបដោយវិជ្ជាជីវៈនិងទទួលខុសត្រូវខ្ពស់បំផុត ៣. ផ្តល់ប្រឹក្សាលើសេវាកម្មហិរញ្ញវត្ថុឬតម្កល់ប្លង់អចលនវត្ថុផ្ទាល់ខ្លួនសម្រាប់គោលបំណងបង្កើនផលរបរ ៤. ការវាយតម្លៃអចលនទ្រព្យប្រកបដោយក្រមសីលធម៌ ៥. សេវាកម្មរៀបចំឯការសារនិងការកាត់ប្លង់ ឬស្វែងរកអ្នកឈរឈ្មោះតំណាង។

"ចង់បានផ្ទះតាមក្ដីប្រាថ្នា ស្វែងរកការប្រឹក្សាជាមួយ បូរ៉ាទីណូ" តាមរយៈគេហទំព័រ www.buratinorealestate.com ឬតាមបណ្ដាញសង្គមនានារបស់ក្រុមហ៊ុនផ្ទាល់៕

ជិន សុភ័ក្ដ្រ

មតិយោបល់