- 2022-03-05 06:26:27
- ព័ត៌មាន
អ្នកគាំទ្រ YG ថាច្រណែនអ្នកគាំទ្រ SM ត្រង់មូលហេតុចាក់ដោត ចង់យំក៏យំមិនចេញ
- 2022-03-05 06:26:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្រ YG ថាច្រណែនអ្នកគាំទ្រ SM ត្រង់មូលហេតុចាក់ដោត ចង់យំក៏យំមិនចេញ
ចន្លោះមិនឃើញ
ផលិតកម្មនីមួយៗ តែងតែមានគោលការណ៍ខុសៗគ្នា សម្រាប់តារាៗរបស់ខ្លួន។ ការគាំទ្រពីមហាជន ក៏ខុសៗគ្នាដែរទៅតាមចំណូលចិត្ត និងទស្សនៈរៀងៗខ្លួន។
នៅក្នុងពិភព K-Pop ពេញទៅដោយការប្រកួតប្រជែង និងមានរឿងជាច្រើនបង្កជាបញ្ហា ក្លាយជាជម្លោះរវាងអ្នកគាំទ្រ និងអ្នកគាំទ្រ ប៉ុន្តែខ្លះក៏បានលើកឡើងពីការត្អូញត្អែរចំពោះផលិតកម្មដែលតារាក្នុងចិត្តរបស់ពួកគេជ្រកដែរ។
តួយ៉ាងដូចថ្មីៗនេះ អ្នកគាំទ្ររបស់ផលិតកម្ម SM ម្នាក់បានត្អូញត្អែរថា ផលិតកម្មកំពុងរៀបចំឲ្យក្រុម ២ វិលមកវិញក្នុងពេលតែមួយហើយ។
«SM ដូចអត់មានគិតអីសោះហ្មង! Red Velvet ចេញបទថ្មីថ្ងៃទី២១ តែ NCT វិលមកវិញនៅថ្ងៃទី២៨។ ពួកគេគួរតែដាក់គម្លាតចេញបទឲ្យតារា ២សប្ដាហ៍អីដែរ ប៉ុន្តែវាដូចញឹកពេកហើយដែលឲ្យ Comeback ត្រឹមរយៈពេល ១សប្ដាហ៍បែបនេះ»។ នេះជាអ្វីដែល Fan ម្នាក់នោះបានលើកឡើង។
ចំណែកឯអ្នកគាំទ្រផលិតកម្ម YG វិញ ក៏បានលើកពីការអន់ចិត្តដែរ ប៉ុន្តែក្នុងរឿងផ្សេង ដោយបានបញ្ជាក់ថា៖
«ខ្ញុំគឺជាអ្នកគាំទ្រ YG ហើយនិយាយតាមត្រង់ ខ្ញុំច្រណែនខ្លាំង ព្រោះមិនទាំងដឹងថា ថ្ងៃ Comeback របស់តារាពេលណាផង»។
«យ៉ាងហោចណាស់ តារា SM បាន Comeback មានពេលមានអីជាក់លាក់តាមរដូវកាល អ្នកសំណាងណាស់ (សំដៅដល់ Fan របស់ SM) បើដូច Fan របស់ YG វិញ អត់ដឹងថាពេលណាដល់វេនតារាសំណព្វចិត្តពួកគេចេញបទផង ហាហា»៕