• 2022-03-05 06:48:05
  • ព័ត៌មាន

ផលិតកម្ម Cube ប្រកាសបញ្ចប់កុងត្រាផ្លូវការជាមួយ Soojin ផ្អែកលើរបាយការណ៍ប៉ូលីស

  • 2022-03-05 06:48:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី០៥ ខែមីនានេះ​ផលិតកម្ម Cube បាន​ចេញសេចក្ដីប្រកាសមួយ​ទាក់ទងនឹង​អតីតសមាជិកក្រុម (G)I-DLE គឺ Soojin​។

ផលិតកម្ម​បាន​លើកឡើងថា៖

«សួស្ដីនេះគឺផលិតកម្ម Cube

យើងសូមជម្រាបជូនថា​កុងត្រាផ្ដាច់មុខរបស់យើងជាមួយនឹង​ តារាស្រី Seo Soojin ត្រូវបាន​បញ្ចប់ហើយ។

នៅខែកុម្ភៈកាល​ពីឆ្នាំមុន បន្ទាប់​ពី​មាន​បញ្ហាចម្រូងចម្រាសកើតឡើង ផលិតកម្ម Cube បាន​ធ្វើចាត់ចែងការងារនេះ​យ៉ាងយូរជាមួយនឹង​ Seo Soojin ដើម្បីស្វែងរកការពិត តាមរយៈការស៊ើបក្ដីរបស់ប៉ូលីស។ ទោះជាយ៉ាងណា ប៉ូលីសបានសន្និដ្ឋានជាចុងក្រោយថា ជនជាប់ចោទមិនមានកំហុសទេដែលផ្សាយព័ត៌មានមិនពិតទេ។

ផលិតកម្ម Cube សូមសម្ដែងការគោរពចំពោះ​ការសម្រេច​ចិត្តរបស់ប៉ូលីស ហើយយើង​ក៏សូមលំអោនកាយសម្ដែង​ការសុំទោសដែល​ធ្វើឲ្យមនុស្សជា​ច្រើនមាន​ការព្រួយបារម្ភចំពោះបញ្ហា​នេះ។ សូមអរគុណ!»

Soojin បាន​ធ្វើឲ្យគ្រប់គ្នា មាន​ការសោកស្ដាយ​ជាខ្លាំង​ដែល​នាង​បាន​ដក​ខ្លួន​ចេញ​ពីក្រុម ក្រោយ​មាន​បញ្ហា​កើតឡើង ដោយសារ​មាន​អ្នក​ចោទថា​នាង​ ធ្លាប់មើលងាយ (Bully) មិត្តភ័ក្តិកាល​ពីនៅរៀន។ រឿងនេះ​បាន​ក្លាយជា​ព័ត៌មាន​ធំ​មួយ​ដែរប្រចាំ​ពិភព K-Pop កាល​ពីឆ្នាំ ២០២១ បង្កជាការភ្ញាក់ផ្អើលជាខ្លាំង៕

ប្រភព៖ Allkpop

មតិយោបល់
អត្ថបទថ្មី