- 2022-03-08 00:00:00
- ព័ត៌មាន
កំពូលតារាស្រីចិត្តធម៌ប្រចាំពិភពលោកទាំង ១៣ រូបល្បីខ្លាំងខាងជួយសង្គម
- 2022-03-08 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលតារាស្រីចិត្តធម៌ប្រចាំពិភពលោកទាំង ១៣ រូបល្បីខ្លាំងខាងជួយសង្គម
ចន្លោះមិនឃើញ
ក្រៅពីមានភាពល្បីល្បាញ មានទ្រព្យច្រើន និងតែងមមាញឹកនឹងការងារសិល្បៈនោះ តារាស្រីមួយចំនួន មិនថាហូលីវូដ បូលីវូដ ឬអាស៊ីនោះទេ ពួកគេមិនដែលភ្លេចចំណាយពេលតម្លៃក្នុងការចូលរួមជារឿយៗក្នុងការងារមនុស្សធម៌ ដើម្បីជួយសង្គម។
សកម្មភាពទាំងនោះ ពិតជាស្ដែងបញ្ជាក់ជាទឹកចិត្តដ៏ល្អ ក្នុងការលះបង់កម្លាំងកាយចិត្ត ព្រមទាំងបរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បីជួយសង្គម។ ប្រការនេះ ទើបបណ្ដាលឲ្យតារាស្រីទាំងនោះទទួលបានការកោតសរសើរថាជាអ្នកមានចិត្តធម៌ពិតៗ បើទោះកន្លងមកពួកគេខ្លះរងនូវព័ត៌មានអាស្រូវច្រើនក៏ដោយ។
សម្រាប់តារាហូលីវូដស្រីទាំងនោះរួមមាន៖
១. តារាសម្ដែង Angelina Jolie
មិនត្រឹមតែជាកំពូលតារាហូលីវូដនោះទេ អ្នកម្ដាយកូន៦រូបនេះ ក៏ល្បីក្នុងសកម្មភាពមនុស្សធម៌ដែរ។ នាងបានចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ លើកកម្ពស់វិស័យសុខភាព ការសិក្សាអប់រំរបស់កុមារ ក្នុងប្រទេសជាច្រើនក្នុងនោះក៏មានកម្ពុជាដែរ។
២. តារាចម្រៀង Nicki Minaj
Nicki បានចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួន ដើម្បីជួយភូមិតូចមួយក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំ ២០១៦។ តារាចម្រៀងរូបនេះ បានជួយក្មេងៗក្នុងភូមិនោះ ឲ្យបានរៀនសូត្រត្រឹមត្រូវ ពិសេសសម្រាប់ប្រជាជនក្នុងភូមិ ក៏មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ដែរ។
៣. តារាចម្រៀង Taylor Swift
Taylor Swift បានបង្កើតយុទ្ធនាការមួយដើម្បីការពារកុមារពីជនទុច្ចរិត ដែលតែងជួញដូរមនុស្សតាមប្រព័ន្ធអនឡាញ ដោយបានសហការជាមួយអង្គការ UNICEF, កាកបាទក្រហម និងអង្គការជាច្រើនទៀត។
៤. តារាសម្ដែង Scarlett Johansson
តួស្រីក្នុងរឿង "Ghost In The Shell" រូបនេះក្លាយជាឯកអគ្គរដ្ឋទូតរបស់ Oxfam ដែលជាអង្គការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ តាំងពីឆ្នាំ ២០០៤។ នាងបានជួយដល់អង្គការ USA Harvest តាមរយៈការឧបត្ថម្ភអាហារដល់ជនរងគ្រោះដោយសារព្យុះ Katrina។ នៅឆ្នាំ ២០០៨ Scarlett បានធ្វើការស្ម័គ្រចិត្តក្នុងយុទ្ធនាការផ្សព្វផ្សាយពីជំងឺអេដស៍ នៅប្រទេស Rwanda ។
៥. តារាចម្រៀង Miley Cyrus
ទោះជួបរឿងអាស្រូវច្រើនក៏ពិតមែន ប៉ុន្តែ Miley ជានារីដែលមានចិត្តធម៌។ ជាក់ស្ដែងនាងបានស្ម័គ្រចិត្តចូលរួមក្នុងយុទ្ធនាការរបស់កាកបាទក្រហម អង្គការ City of Hope, Blessings in a Backpack និង Starkey Hearing Foundation ជាដើម។
ងាកចូលតារាបូលីវូដវិញមាន៖
១. តារាសម្ដែង Aishwarya Rai Bachchan
មិនត្រឹមតែមានភ្នែក និងមុខមាត់ស្រស់ស្អាតប៉ុណ្ណោះទេ កំពូលតារាបូលីវូដរូបនេះក៏មានចិត្តល្អបរិសុទ្ធដែរ។ នាងបានបង្កើតមូលនិធិមួយ ដើម្បីជួយជនក្រីក្រ ខ្វះទីពឹង កុមារជាច្រើនហើយកាន់តែអស្ចារ្យ នាងព្រមបរិច្ចាគទាំងភ្នែករបស់នាងឲ្យទៅឲ្យអ្នកដែលត្រូវការទៀតផង។
២. តារាសម្ដែង Priyanka Chopra
ក្រៅពីមមាញឹកនឹងការងារសិល្បៈ Priyanka ក៏ចូលរួមក្នុងសកម្មភាពមនុស្សធម៌ហូរហែដែរ ដើម្បីជួយកុមារខ្វះទីពឹងជាច្រើន ឲ្យទទួលបានការសិក្សា អាហារូបត្ថម្ភ និងសុខភាពល្អ។
៣. តារាសម្ដែង Shilpa Shetty Kundra
Shilpa ជាតារាស្រីដែលនារីម្នាក់ដែលចិត្តល្អ និងចូលចិត្តធ្វើការងារមនុស្សធម៌។ នាងតែងបរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បីជួយជនក្រីក្រខ្វះទីពឹងជាច្រើនក្នុងប្រទេសឥណ្ឌា។
ចំណែកតារាកូរ៉េស្រីចិត្តធម៌មានដូចជា៖
១. តារាសម្ដែង Park Shin Hye
តារាស្រីរូបនេះ បានបង្កើតមូលនិធិមួយមានឈ្មោះថា "Shin Hye Center” ក្នុងទីក្រុងម៉ានីល ដើម្បីជួយកុមារ។ Shin Hye ចាប់ផ្ដើមយុទ្ធនាការជួយកុមារខ្វះទីពឹងតាំងពីខែ ឧសភា ឆ្នាំ ២០១១ អំឡុងពេលនាងធ្វើការងារស្ម័គ្រចិត្តក្នុងប្រទេសហ្គាណារយៈពេល ៩ថ្ងៃ ក្នុងនាមជាទូតសុឆន្ទៈរបស់អង្គការ Korea Food for the Hungry International (KFHI)។
២. តារាសម្ដែង Lee Young Ae
តួស្រី ចាំងគីមរូបនេះ ធ្លាប់បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១០៦លានវ៉ុន (ប្រហែល ៩៦ ៣៩៨ដុល្លារ) ទៅឲ្យមូលនិធិកូរ៉េមួយ។ ក្នុងនោះប្រាក់ចំនួនពាក់កណ្ដាល នឹងយកទៅជួយជនរងគ្រោះពីគ្រោះរញ្ជួយដី ក្នុងទីក្រុងប៉ូហាង ខេត្តខ្យុងសាង ប្រទេសកូរ៉េខាងត្បូង និងពាក់កណ្ដាលទៀត សម្រាប់ជនរងគ្រោះក្នុងហេតុការណ៍រញ្ជួយដីដូចគ្នា ប៉ុន្តែក្នុងប្រទេសអ៊ីរ៉ង់ ព្រមទាំងកុមារ និងជនពិការ។ ជាមួយគ្នានោះ កន្លងមកនាងក៏ធ្លាប់បរិច្ចាគថវិកាជាច្រើនលានដល់ទាហានដែលរងរបួសដោយសារផ្ទុះមីន និងចូលរួមក្នុងការងារមនុស្សធម៌ ព្រមទាំងជាឯកអគ្គរាជទូតរបស់អង្គការ UNICEF ទៀតផង ប៉ុន្តែនាងមិនដែលព្យាយាមបង្ហាញជាសាធារណៈឡើយ។
៣. តារាសម្ដែង Ha Ji Won
រម្លឹកទៅកាលពីឆ្នាំ ២០0៦ Ji Won និងអ្នកគាំទ្ររបស់នាងបានបង្កើតគម្រោងមួយមានឈ្មោះថា "The Smile Again Project” ជាមួយមណ្ឌលសុខភាពស្រុក Gangnam ដើម្បីស្វែងរកប្រាក់ឧបត្ថម្ភ សម្រាប់កុមារក្រីក្រ ដែលត្រូវការការថែទាំសុខភាព។
៤. តារាសម្ដែង Yoon Eun Hye
Eun Hye បានចូលរួមក្នុងសកម្មភាពសប្បុរសធម៌ជាច្រើនជាមួយកុមារ នាពេលកន្លងមក។
៦. IU
នាងត្រូវបានទទួលការសរសើរមិនដាច់ពីមាត់ពីសំណាក់មហាជនទាំងឡាយ ដោយសារទឹកចិត្តដែលនាងតែងបង្ហាញចេញរាល់ពេលប្រទេសជាតិមានទុក្ខលំបាក តាមរយៈការផ្ដល់ជំនួយជួយដល់អ្នកដែលកំពុងមានបញ្ហា ពិសេសកុមារ ជនចាស់ជរា និងស្ត្រី៕