- 2022-03-14 02:35:33
- ចម្រៀង
ថ្ងៃនេះ កាលពី២០ឆ្នាំមុន ទូច ស៊ុននិច្ច ទៅស្ពាយទង់ជាតិពីឥណ្ឌូនេស៊ី ក្រោយច្រៀងបទឪពុកនិពន្ធ
- 2022-03-14 02:35:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃនេះ កាលពី២០ឆ្នាំមុន ទូច ស៊ុននិច្ច ទៅស្ពាយទង់ជាតិពីឥណ្ឌូនេស៊ី ក្រោយច្រៀងបទឪពុកនិពន្ធ
ចន្លោះមិនឃើញ
តារាចម្រៀងល្បីឈ្មោះនាទសវត្ស២០០០ កញ្ញា ទូច ស៊ុននិច្ច រំលឹកអនុស្សាវរីយ៍របស់ខ្លួន និងឪពុកចេញទៅសម្ដែងក្នុងកម្មវិធីអន្ដរជាតិដ៏អស្ចារ្យមួយនៅប្រទេសឥណ្ឌូនេស៊ី។ ក្នុងខែនេះ កាលពី២០ឆ្នាំមុន ទូច ស៊ុននិច្ច បានលើកយកបទ “អប្សរាអង្គររស់ឡើងវិញហើយ” ដែលជាស្នាដៃនិពន្ធផ្ទាល់របស់ឪពុកនាង ដើម្បីច្រៀងក្នុងវេទិកានោះ។
កញ្ញា ទូច ស៊ុននិច្ច បានបង្ហោះរូបថត១សន្លឹក ដោយភ្ជាប់សំណេរបង្ហាញពីវេទិកាដ៏អស្ចារ្យ និងមានសារៈសំខាន់សម្រាប់កម្ពុជា តាមបណ្ដាញសង្គមFacebook ថា នេះជារូបថតដែលនាង កំពុងច្រៀងបទ “អប្សរាអង្គររស់ឡើងវិញហើយ” ដើម្បីបង្ហាញពីសិល្បៈវប្បធម៌ខ្មែរទៅកាន់ពិភពលោក នៅក្នុងកម្មវិធីមួយដែលធ្វើនៅប្រទេសឥណ្ឌូនេស៊ីកាលពីដមឆ្នាំ២០០២។
ទូច ស៊ុននិច្ច៖ “ពេលដែលប្រទេសកម្ពុជា ត្រូវទៅទទួលទង់ជាតិកម្ពុជាទេសចរណ៍(Cambodia Tourism Festival) សម្រាប់ឆ្នាំ២០០៣(ATF 2003) ផ្ទេរបន្ដពីប្រទេសឥណ្ឌូនេស៊ី”។
សម្រាប់វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ នេះ គេឃើញអ្នកនិពន្ធ និងជាតារាចម្រៀងម្នាក់ គឺលោក សុខ លីដា ហៅDa Pleng បានបង្ហាញបទខ្មែរដ៏ពីរោះមួយបទទៅកាន់អ្នកចូលរួម។ នោះគឺបទ “អបអរសាទរជោគជ័យវេទិកាទេសចរណ៍អាស៊ាន”។
សូមបញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ាន(ATF) លើកទី៤០ បានធ្វើយ៉ាងឱឡារិកចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ដោយផ្ដើមនៅខេត្ដព្រះសីហនុ។ កម្ពុជាដែលជាម្ចាស់ផ្ទះ រៀបចំវេទិកានេះ ទទួលបានឱកាសដ៏ពិសិដ្ឋក្នុងការបង្ហាញសិល្បៈ វប្បធម៌ជាតិ ជាពិសេសតំបន់ទេសចរណ៍ដែលមានសក្ដានុពលជាច្រើនទៅកាន់អន្ដរជាតិក្នុងបរិបទជំងឺកូវីដ-១៩៕