• 2022-03-14 07:05:47
  • ព័ត៌មាន

Oliva Kong ធ្លាប់ទៅមើលឡានម្ដងហើយ តែផ្អាកវិញ ឥឡូវបង្ហើបរឿងទិញឡាននៅចុងឆ្នាំ២០២២

  • 2022-03-14 07:05:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកច្នៃម៉ូដ និងដើរម៉ូដដ៏ល្បីឈ្មោះលោក Oliva Kong កំពុងស៊ូទ្រាំលើវិថីសិល្បៈ ដើម្បីដោះបំណុលគេឲ្យរួចក្នុងពេលឆាប់ៗនេះ មុននឹងឈានទៅសម្រេចក្ដីស្រមៃថ្មីមួយទៀតនៅចុងឆ្នាំ២០២២។ នោះ គឺគម្រោងទិញឡានមួយគ្រឿងសម្រាប់ជិះគ្រាន់បានធ្វើដំណើរកម្សាន្ដជិតឆ្ងាយ និងសម្រាប់សម្រួលដល់ដំណើរការងារសិល្បៈផង។

នៅរសៀលថ្ងៃទី១៤ ខែមីនា នេះ លោក Oliva Kong បានទម្លាយរឿងក្នុងចិត្ដមួយតាមបណ្ដាញសង្គមថា ទ្រាំមួយដង្ហើមទៀតទេ នឹងសងគេអស់ ការងារក្នុងក្ដីស្រម៉ៃក័រលូន នឹងទិញឡានមួយហើយ។ ទោះជាយ៉ាងណាលោក មិនបានបញ្ជាក់ថាលោកនៅជំពាក់បំណុលគេប៉ុន្មានទៀត ហើយគម្រោងទិញឡាននោះក៏លោកមិនបានបង្ហើបថា នឹងទិញសេរីអ្វី ហើយខ្ទង់តម្លៃប៉ុន្មាននោះទេ។

Sabay បានព្យាយាមទាក់ទងលោក ដើម្បីបញ្ជាក់លើព័ត៌មាននេះ តែលោកហាក់មិនចង់និយាយរឿងនេះ។ ទោះជាយ៉ាងណាលោកបង្ហើបថា រឿងទិញឡាននេះ លោកធ្លាប់ទៅមើលម្ដងហើយ ប៉ុន្ដែដល់ពេលប្អូនត្រូវការលុយដើម្បីរកស៊ី ក៏សម្រេចជួយប្អូនសិន។

ទន្ទឹមគ្នានេះលោក Oliva Kong ក៏អះអាងថា បច្ចុប្បន្នលោកមានទីផ្សារការងារសិល្បៈច្រើនគួរសម ដោយការងារខ្លះពីរបី ត្រូវសម្រុកធ្វើក្នុងពេលតែមួយ ហើយលោកខំស៊ូទ្រាំធ្វើការងារទាំងនោះរហូតបានសម្រេច។ ការងារដែលលោកទទួល គឺភាគច្រើនការងារខាងដើរម៉ូដ និងច្នៃម៉ូដ៕

ជិន សុភ័ក្ដ្រ

មតិយោបល់