• 2022-03-15 04:20:48
  • ព័ត៌មាន

យុគ ចិន្ដា នៅអល់អែក តែគូស្នេហ៍តារាទាំង៣ដួងនេះ ដាច់ចិត្ដរៀបការផ្ទួនៗគ្នាក្នុងខែមីនា ឆ្នាំ២០២២ ហើយ

  • 2022-03-15 04:20:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខែមីនា នេះ អាចចាត់ទុកថាជាពេលវេលាមាស ឬបើកទំព័រឡើងវិញក្នុងការរៀបអាពាហ៍ពិពាហ៍របស់អ្នកសិល្បៈ បន្ទាប់ពីអាក់ខានជាង២ឆ្នាំដោយសារបញ្ហាជំងឺកូវីដ-១៩។ បន្ទាប់ពីទន្ទឹងរង់ចាំថ្ងៃរៀបការដ៏យូរ គេឃើញគូរស្នេហ៍តារាសម្ដែង៣គូ បានសម្រេចិត្ដរៀបការក្នុងខែមីនា ដូចគ្នា ប៉ុន្ដែគូរស្នេហ៍វ័យចំណាស់ យុគ ចិន្ដា មិនទាន់ច្បាស់នៅឡើយ។

១/តារាសម្ដែង និងជាពិធីករភេទី៣ វ៉ាន់ សំណាង ហៅPancak។ ពិធីកររូបនេះ បានរៀបការជាមួយលោក វិចិត្រ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ នាវិមានពិភពថ្មី សែនសុខ រាជធានីភ្នំពេញ។ ក្នុងពិធីមង្គលនេះ គេឃើញវត្ដមានតារាសម្ដែង និងចម្រៀងល្បីៗបានចូលរួមជូនពរជ័យ សិរីមង្គលទៀតផង គឺមានដូចជា៖នាយព្រែក គង់ ច័ន្ទស្រីមុំ ឌី សូនីតា និងតារាចម្រៀង បញ្ញាសិទ្ធ ជាដើម។

២/ គូស្នេហ៍តារាសម្ដែង និងម៉ូដែល ទឹម រដ្ឋា។ តារាស្រីវ័យជ្រេរូបនេះ គ្រោងរៀបការជាមួយបុរសអ្នកជំនួញជនជាតិអាមេរិកម្នាក់ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្នុងបរិវេណមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញ។ កញ្ញា កំពុងដើរអញ្ជើញភ្ញៀវកិត្ដិយស ហើយតាមគម្រោងនាងនឹងអញ្ជើញចំនួន៧០តុ។

៣/តារាកំប្លែង វ៉ាន់ នីឡា។ លិខិតអញ្ជើញ ឬធៀបការរបស់កញ្ញា នីឡា ត្រូវបានអ្នកនាង ខាត់ សុឃីម បង្ហាញជាសាធារណៈដំបូងគេកាលពីថ្ងៃម្សិលមិញ។ តាមលិខិតនោះ កញ្ញា វ៉ាន់ នីឡា និងលោក ស៊ុត សក្ការៈ នឹងរៀបការនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នាសណ្ឋាគារ សុខាភ្នំពេញ។

តាមពិតពិធីមង្គលរបស់តារាកំប្លែងដែលត្រូវជាកូនស្រីបង្កើតលោក សុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ មានគម្រោងរៀបការតាំងពីចុងឆ្នាំ២០១៩ ប៉ុន្ដែដោយសារបញ្ហាជំងឺកូវីដ-១៩ ចេះតែអូសបន្លាយ ពិធីមង្គលនោះក៏ត្រូវបានលើកជាច្រើនដង។ ប៉ុន្ដែលើកនេះ បើទោះបីជាស្ថានភាពជំងឺកូវីដ មិនទាន់ស្ងប់១០០% ក៏ចាស់ទុំទាំងសងខាងលែងលើកពេលរៀបការទៀតដែរ។

ចំណែកគូស្នេហ៍វ័យចំណាស់ យុគ ចិន្ដា វិញ។ ពិធីការិនីរូបនេះ ធ្លាប់បង្ហើបតាមរយៈអ្នកសារព័ត៌មានថា នៅចុងខែមីនា ឆ្នាំ២០២២ នឹងមានពិធីមង្គលការដ៏ធំមួយរវាងអ្នកនាង ជាមួយបុរសអ្នកជំនួញក្រៅសិល្បៈវ័យចំណាស់ម្នាក់ ប៉ុន្ដែថ្មីៗអ្នកនាង បានប្រកាសរំសាយគម្រោងរៀបការទៅវិញ។

ជំនួយការអ្នកនាង យុគ ចិន្ដា បង្ហើបពីមូលហេតុ នៃការផ្អាកពិធីមង្គលនេះតាមរយៈអ្នកសារព័ត៌មានថា បញ្ហាទី១ គឺមកពីបញ្ហាកូវី-១៩ បំប្លែងខ្លួនថ្មីឈ្មោះអូមីក្រុង បន្ដផ្ទុះតាំងពីខែមករា មក។ ទី២ បច្ចុប្បន្នសេដ្ឋកិច្ចមិនទាន់ និងទី៣ យុគ ចិន្ដា មិនចង់រៀបការទាំងប្រថុយ ដោយធ្វើទាំងភ័យខ្លាចឆ្លងជំងឺកូវីដ-១៩ ហើយត្រូវហៅភ្ញៀវចោះៗនោះទេ ព្រោះអ្នកនាងចង់ធ្វើធំដុំ ហើយភ្ញៀវចូលរួមត្រូវតែសប្បាយចិត្ដទាំងអស់គ្នា៕

ជិន សុភ័ក្ដ្រ

មតិយោបល់