• 2022-03-15 08:40:57
  • ព័ត៌មាន

ចាក់វ៉ាក់សាំង២លើកហើយក្ដី Kai សមាជិក EXO នៅតែជៀសមិនផុតវិជ្ជមានកូវីដ

  • 2022-03-15 08:40:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុននេះបន្តិចសារព៏ត៌មានកូរ៉េចេញផ្សាយព្រោងព្រាតបន្ទាប់ពីលេចដំណឹង Kai សមាជិក EXO រកឃើញផ្ទុកជំងឺកូវីដ១៩។

កាលពីថ្ងៃទី១៤ មីនាម្សិលមិញនេះ Kai បានតេស្ដឃើញវិជ្ជមានកូវីដ១៩ ប៉ុន្តែព័ត៌មាននេះទើបតែ បែកធ្លាយនៅរសៀលថ្ងៃទី១៥ មីនាននេះ។

យ៉ាងណាមិញ Kai បានបញ្ចប់ការចាក់វ៉ាក់សាំង កូវីដ១៩ ចំនួនពីរដង។ បច្ចុប្បន្ន Kai ត្រូវបានផ្អាករាល់សកម្មភាពការងារទាំងអស់ តម្រូវឱ្យស្នាក់នៅដាច់ដោយឡែក និងត្រូវសម្រាកព្យាបាលនៅផ្ទះឱ្យបានត្រឹមត្រូវ ទៅតាមការណែនាំរបស់អាជ្ញាធរ ក៏ដូចជាក្រុមគ្រូពេទ្យជំនាញ ដើម្បីទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធភាព និងឆាប់ជាសះស្បើយ៕

ប្រភព៖ Soompi ប្រែសម្រួល៖ PAV SREY PICH

មតិយោបល់