• 2022-03-17 07:50:18
  • ព័ត៌មាន

លាន អាហ្វ្រីលគីនីន ចេញមុខបញ្ជាក់ពីស្ថានភាពគ្រួសារក្រោយលែងលះជាមួយ កែវ វលក្ខណ៍

  • 2022-03-17 07:50:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាចម្រៀង និងជាពិធីករ លាន អាហ្វ្រីលគីនីន បានទម្លាយរឿងរ៉ាវគ្រួសារ ក្រោយផ្អាកចេញវីដេអូ និងរូបថតរបស់ខ្លួនដើរជុំគ្នាជាមួយភរិយា និងកូនប្រុសមួយរយៈធំ។ បើតាមវីដេអូខ្លីមួយនៅលើបណ្ដាញសង្គម គឺអតីតារាល្បីឈ្មោះមានងារជាឧកញ៉ារូបនេះ បានលែងលះគ្នាជាមួយតារាសម្ដែង កែវ វលក្ខណ៍ ទៅតាមផ្លូវច្បាប់ហើយ។

លោក លាន អាហ្វ្រីលគីនីន និយាយថា រូបលោក និងភរិយា សម្រេចិត្ដជ្រើសរើសផ្លូវដើររៀងៗខ្លួន ប៉ុន្ដែសម្រាប់កូននៅចេញ-ចូល ឬទៅលេងម៉ាក ឬនៅជាមួយលោកជាធម្មតា ដោយថ្ងៃខ្លះលោកមានពេលទំនេរលោកនាំកូនដើរលេងកន្លែងផ្សេងៗ ហើយទំនាក់ទំនងរវាងលោក និងអតីតភរិយា គឺអ្នកនាង កែវ វលក្ខណ៍ លែងមានទំនាក់ទំនងគ្នាក្នុងភាពជាប្ដី-ប្រពន្ធហើយ។

លាន អាហ្វ្រីលគីនីន៖“និយាយនេះ មិនចង់ឡង់សេ ឬពាណិជ្ជកម្មថាខ្ញុំហ្នឹងពោះម៉ាយ ប៉ុន្ដែយើងមានអាជ្ញាធរ…ច្បាប់ដឹងឮពិតប្រាកដ បានពួកយើងបែកគ្នា”។

លោក លាន អាហ្វ្រីលគីនីន មិនបានបង្ហើបពីមូលហេតុ នៃការចែកផ្លូវគ្នានោះទេ។ ប៉ុន្ដែកន្លងទៅ ពោលគឺនៅអំឡុងខែកញ្ញា ឆ្នាំ២០២១ រឿងអាស្រូវគ្រួសារមួយបានកើតឡើង ដោយ កែវ វលក្ខណ៍ អះអាងថា ស្វាមីរបស់ខ្លួនជាមនុស្សជក់ថ្នាំ ហើយថែមទាំងបញ្ចេញសារដូច្នេះ៖ “អញប្រាប់ហើយ ថាជក់ថ្នាំល្មមៗបានហើយបើជក់ខ្លាំងពេក ពេលបែក វ៉ៃតែអញ និងកូនទេ អាកើតចេញ ពីប្រហោងកន្ទួយម៉ែអ្ហែង”៕

ជិន សុភ័ក្ដ្រ

មតិយោបល់